457889466

ចចាមអារ៉ាម​៖ លោក Jose ជិត​ចូលរួម​ជាមួយនឹង​បិសាច​ក្រហម​ហើយ​

​    ​ល្បី​ថា​លោក Jose Mourinho ជិត​ចូលរួម​ជាមួយ​ក្រុម​បិសាច​ហើយៗ​នឹង​ក្លាយជា​គ្រូបង្វឹក​របស់ Man Utd នៅ​រដូវ​កាល​ក្រោយ នេះ​បើ​យោងតាម​ប្រភព Skysport​។​

​    ​គ្រូបង្វឹក​សញ្ជាតិ Portugal រូបនេះ​ក្លាយជា​បក្ខ​ភាព​មួយរូប​ដែល​អាច​នឹង​មក​ជំនួស​លោក Van Gaal ដែលជា​គ្រូបង្វឹក​បិសាច​ក្រហម​បច្ចុប្បន្ន ខណៈ​គ្រូបង្វឹក​បច្ចុប្បន្នកំពុង​តែ​អង្គុយ​មិន​នឹង និង​មិនមាន​របាយការណ៍​កុងត្រា​ណាមួយ​បន្ត​ឲ្យ​គ្រូបង្វឹក​បន្ត​នៅ​រដូវ​ក្រោយ​នោះទេ​។​

​    ​លោក Mourinho អាយុ ៥៣​ឆ្នាំ ត្រូវបាន​គេ​ដឹងថា​អស់សង្ឃឹម​ទៅហើយ​ដើម្បី​ចូលមក​កាន់​ទឹកដី Old Trafford នេះ​បើតាម​សំដី​របស់លោក Alessandro Alciato អ្នកយក​សារព័ត៌មាន​ឱ្យ SkySports ប៉ុន្តែ​ឥឡូវនេះ​ស្រាប់​តែមាន​ពាក្យ​ចចាមអារ៉ាម​ថា​អតីត​គ្រូបង្វឹក Chelsea រូបនេះ​ជិត​មក​ដឹកនាំ Man Utd ហើយ​។​

​    ​ខណៈ Vann Gaal មើលទៅ​មិន​សក្តិសម​នឹង Man Utd ជាមួយនឹង​ទម្រង់​និង​ក្បូន អតីត​គ្រូបង្វឹក Chelsea រូបនេះ​ត្រូវបាន​អ្នកគាំទ្រ Man Utd សុំ​ឲ្យ​លោក Van Gaal ចេញរួច​ជំនួស​ដោយ​លោក Mourinho វិញ ដោយ​ពួកគេ​បាននាំគ្នា​លើក​កន្សែង​ចំអក​ឲ្យ​គ្រូបង្វឹក​បច្ចុប្បន្ន និង​បង្ហាញ​ពី​ការគាំទ្រ​ដើម្បី​ឲ្យ​លោក Mourinho ចូលមក​ដឹកនាំ​។​

​    ​ប្រសិន​នេះ​ជាការ​ពិតមែន ការមកដល់​របស់លោក Mourinho នៅ Old Trafford នឹង​ក្លាយជា​សង្គ្រាម​ស៊ីសាច់ហុតឈាម​ជាមួយនឹង​លោក Pep Guardiola ដែលជា​អនាគត​គ្រូបង្វឹក​ក្រុម Manchester City នៅ​រដូវ​កាល​ក្រោយនេះ​ជាមិនខាន​៕​

ប្រភព៖ Metro

មតិយោបល់