adverise with khmeread Mark zuckerberg1

ម្ចាស់ Facebook ហក់​មក​លេខ ៤ ក្នុង​បញ្ជី​មហាសេដ្ឋី​ពិភពលោក​

​    ​លោក ម៉ាក ហ្សា​ក់​ឃឺ​បឺ​ក (Mark Zuckerberg) បាន​ក្លាយជា​អ្នកមាន​បំផុត​ទី​បួន​លើ​ពិភពលោក​កាលពី​ថ្ងៃ​អង្គារ ដោយបាន​វ៉ា​ដាច់​លោក ជេ​ហ្វ បេ​ហ្សូ​ស (Jeff Bezos) ខណៈដែល​ភាគហ៊ុន​របស់​ក្រុមហ៊ុន Amazon ធ្លាក់ចុះ និង​ភាគហ៊ុន​របស់ Facebook កើនឡើង​។ 

​    ​បុរស​វ័យ ៣១ ឆ្នាំ ដែល​បច្ចុប្បន្នកំពុង​ឈប់សម្រាក​បិតុភាព បានឃើញ​ទ្រព្យសម្បត្តិ​របស់ខ្លួន​កើនឡើង​ដល់​ទៅ ៥០ ពាន់​លាន​ដុល្លារ នៅពេលដែល​ផ្សារ​ហ៊ុន​បិទទ្វារ​ជួញដូរ ដោយបាន​បន្ត​ការចាប់ផ្តើម​ឆ្នាំ ២០១៦ ដ៏​ជោគជ័យ​មិន​នឹកស្មាន​ដល់​សម្រាប់​បណ្តាញ​សង្គម​មួយ​នេះ​។ 

​    ​Facebook បាន​កើន​ភាគហ៊ុន​ចំនួន ៩,៥ ភាគរយ​ក្នុង​រយៈពេល​មួយខែ​កន្លងមក បើទោះបីជា​ផ្សារ​ហ៊ុន​អាមេរិក​កំពុងមាន​ភាព​រង្គោះរង្គើ​ប៉ុន្មាន​សប្តាហ៍​មកនេះ​ក៏ដោយ​។ 

​    ​នេះ​មានន័យថា លោក​ហ្សា​ក់​ឃឺ​បឺ​កបាន​ផ្លោះ​ពី ៦ មក​លេខ ៤ ក្នុង​បញ្ជី​មហាសេដ្ឋី​ពិភពលោក​ក្នុងពេល​តែមួយ​សប្តាហ៍​ប៉ុណ្ណោះ ខណៈដែល​លោក​កំពុងតែ​សម្រាក​ពី​ការងារ​ដើម្បី​ចំណាយពេល​ជាមួយ​កូនស្រី​ទើបនឹង​កើត​របស់ខ្លួន ឈ្មោះ ម៉ា​ស៊ី​ម៉ា (Maxima)​។​

​    ​គួរ​បញ្ជាក់ថា សេដ្ឋី​លេខ​១​លើ​ពិភពលោក​គឺ​លោក ប៊ី​ល ហ្គេ​ត ម្ចាស់​ក្រុមហ៊ុន Microsoft (៧៨,៧ ពាន់​លាន​ដុល្លារ​), លេខ​២ បាន​ទៅ​លោក អា​ម៉ាន់​ស៊ីអូ អ័​រ​តេ​ហ្គា (Amancio Ortega) ម្ចាស់​ក្រុមហ៊ុន Zara (៦៩,៣ ពាន់​លាន​ដុល្លារ​), លេខ ៣​បាន​ទៅ​លោក វ៉ារិន បា​ហ្វ​ហ្វិ​ត (Warren Buffett) ម្ចាស់​ក្រុមហ៊ុន Berkshire Hathaway Inc. (៥៩,៦ ពាន់​លាន​ដុល្លារ​), និង​លេខ ៤ បាន​ទៅ​លោក​ម៉ាក ហ្សា​ក់​ឃឺ​បឺ​ក ម្ចាស់​ក្រុមហ៊ុន Facebook (៥០ ពាន់​លាន​ដុល្លារ​)៕

adverise with khmeread
ប្រភព៖ ដេលីមែល

មតិយោបល់