adverise with khmeread Index

ចាប់ចោរ​ប្លន់​សេសសល់​២​នាក់​ទៀត​

  ភ្នំពេញ : ប៉ូលិស​ខណ្ឌឫស្សីកែវ​បាន​ស្រាវជ្រាវ​បង្ក្រាប​មុខសញ្ញា​សេសសល់ ២​នាក់​ក្នុងករណី​វាយ​ប្លន់​យក​ម៉ូតូ​កាលពី​ថ្ងៃទី​០៦ មករា​ឆ្នាំ​២០១៦​វេលា​ម៉ោង​៧​និង​៣០​នាទី​ចំនុច​លើ​សួនច្បារ​សូ​គី​ម៉ិ​ច ផ្លូវជាតិ​លេខ​៥ សង្កាត់​ឬ​ស្សី​កែវ ។​

   ប៉ូលិស​បាន​ឃាត់ខ្លួន​នៅ​យប់​ថ្ងៃទី​០៣ កុ​ម្ភះ​ឆ្នាំ ២០១៦ វេលា​ម៉ោង​១០​និង​៣០​នាទី​យប់​នៅ​ខណ្ឌឫស្សីកែវ​បាន​បន្ត​ស្រាវជ្រាវ​បង្ក្រាបបាន​២​នាក់​។​

     ប៉ូលិស​និយាយថា មុខសញ្ញា​ពីរ​នាក់ ១ -​ឈ្មោះ ដួង   ដា​វីត ហៅ វីត ភេទ​ប្រុស អាយុ ១៨ ឆ្នាំ  ផ្សំគំនិត​និង​២ - ឈ្មោះ​ហាក់  វាសនា ហៅ​អា​ង៉ោ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ​ផ្សំគំនិត​ធ្វើ​សកម្មភាព ហើយ​ជា​មុខសញ្ញា​ទី​៥​និង​ទី​៦​ដែល​ត្រូវបាន​បង្ក្រាប​ក្នុងចំណោម​បក្សពួក ៧​នាក់​ដែល​បានធ្វើ​សកម្មភាព​វាយយក​ម៉ូតូ​កន្លងមក​។​

   ប៉ូលិស​បន្តថា ចំពោះ​លទ្ធផល​នៃ​ការស្រាវជ្រាវ​បង្ក្រាប​ករណី​ខាងលើនេះ​អធិការដ្ឋាន​ខណ្ឌ​ប៉ុស្តិ៍​បាន​ស្រាវជ្រាវ​បង្ក្រាប​ជា​បន្តបន្ទាប់ ចំនួន​ប្រាំ​លើក​មកហើយ​គឺ​៖

- លើក​ទី​១​ថ្ងៃទី​១៤ មករា​២០១៦ វេលា​ម៉ោង​៩​យប់​នៅ​ចំណុច​សួនច្បារ​សូគីម៉ិច សង្កាត់​ឬ​ស្សី​កែវ  បង្ក្រាបបាន​មុខសញ្ញា​ពីរ​នាក់ ១-​ឈ្មោះ​ដួង  សា​ដា​រ៉ា ហៅ​រ៉ា ភេទ​ប្រុស អាយុ​២២​ឆ្នាំ​,២- ឈ្មោះ​ឈឹម  សា​រ៉ាវុធ​ហៅ​បូព៌ា  ភេទ​ប្រុស  អាយុ​២០​ឆ្នាំ   ។​

- លើក​ទី​២ ថ្ងៃទី​១៥ មករា​២០១៦ វេលា​ម៉ោង​១​រសៀល​ចំណុច​ក្នុង​វត្ត​ឧត្តរា​វ​តី សង្កាត់​ឫស្សីកែវ​១-​ឈ្មោះ​ថុល  ធិ​ម ហ​ធិ​ម​ភេទ​ប្រុស អាយុ​២៤​ឆ្នាំ ។​

- លើក​ទី​៣ ថ្ងៃទី​២០ មករា​២០១៦ វេលា​ម៉ោង​១​និង​៥០​នាទី​រំលង​អា​ធ្រា​ត្រ​នៅ​ចំណុច​មុខ​ក្លឹប​មេគង្គ​សង្កាត់​ឫស្សីកែវ​ឈ្មោះ មាស រតនា ហៅ បារាំង ភេទ​ប្រុស អាយុ​២៣​ឆ្នាំ​។​

- លើក​ទី​៤ ថ្ងៃទី​២៥ មករា​២០១៦ វេលា​ម៉ោង ១១​និង​៣០​នាទី យប់​នៅ​ចំណុច ផ្ទះសំណាក់​នាគ​ទឹ​ព្វ ផ្លូវ​៥៩៨ សង្កាត់​ស្វាយប៉ាក​ឈ្មោះ​ឈឹម គឹមហុង ហៅ​ហុង ភេទ​ប្រុស អាយុ​២០​ឆ្នាំ​។​

- លើក​ទី​៥  ថ្ងៃទី​០៣ កុ​ម្ភះ​២០១៦ ម៉ោង​១១​និង​១៥​នាទី​យប់​នៅ​ចំណុច មុខ​ភោជនីយដ្ឋាន​មេគង្គ  ផ្លូវជាតិ​លេខ​៥  ក្រុមទី​៤  ភូមិ​ឃ្លាំង​សាំង សង្កាត់​ឫស្សីកែវ ១-​ឈ្មោះ​ដួង ដា​វីត​ហៅ វីត​ភេទ​ប្រុស អាយុ​១៨​ឆ្នាំ​និង ២-​ឈ្មោះ ហាក់ វាសនា ហៅ​អា​ង៉ោ ភេទ ប្រុស អាយុ​១៨​ឆ្នាំ ។​

adverise with khmeread

មតិយោបល់