adverise with khmeread Ed 2672057a

អនុប្រធាន​ប្រតិបត្តិ​លោក Ed Woodward ប្រឈម​នឹង​ការ​ចោទសួរ​អំពី​ជោគវាសនា​របស់ Van Gaal

​    ​លោក Ed Woodward អនុប្រធាន​ប្រតិបត្តិ​របស់​ក្រុម​បិសាច​ក្រហម ត្រូវគេ​រំពឹងថា​នឹង​ត្រូវបាន​ចោទសួរ​អំពី​តំណែង​លោក Van Gaal នៅ Man Utd នៅ​សប្ដាហ៍​ក្រោយនេះ​។​

​    ​អនុប្រធាន​នាយក​ប្រតិបត្តិ​របស់​ក្រុម​បិសាច​ក្រហម​រូបនេះ នឹងចូលរួម​ក្នុង​សន្និសីទកាសែត​នៅ​ថ្ងៃ​ព្រហស្បតិ៍​ខាងមុខ​ដែល​ស្ដីពី​ចំណូល​របស់​ក្លឹប Man Utd នៅ​ឆមាស​ទី​២​រដូវ​កាល​នេះ​។​

​    ​ខណៈ​លោក Van Gaal ក្លាយ​ប្រធានបទ​មួយ​ដែល​កំពុង​ដាក់​សម្ពាធ​ខ្លាំង​សម្រាប់​រូបលោក នៅពេល​លោក Van Gaal ដឹកនាំ Man Utd ឲ្យ​ធ្លាក់​ចេញពី​កំពូល​តារាង​កំពូល​ទាំង​បួន និង​ធ្លាក់​ពី Champion League កាលពី​ខែធ្នូ ឆ្នាំ​២០១៥​។​

​    ​កាលពី​ថ្ងៃទី​៣ កុម្ភៈ​នេះ ក្រុម​បិសាច​ក្រហម​បាន​លុត Stoke City ក្រោម​លទ្ធផល ៣ ទល់នឹង ០ ប៉ុន្ដែ​មិនមាន​ភាព​ត្រេក​ត្រ​អរ​ពី​សំណាក់​អ្នកគាំទ្រ​អ្វី​បន្តិច​សោះឡើយ​។​

​    ​លោក Woodward នៅតែ​រឹងទទឹង​ក្នុងការ​រក្សា​តំណែង​លោក Van Gaal ខណៈពេល​នេះ​លោក​មាន​សម្ពាធ​បន្ថែម​ពីលើ ដោយសារ​លោក Pep Guardiola នឹងចូលរួម​ជាមួយ Manchester City នៅ​រដូវ​កាល​ក្រោយ​។​

​    ​ក្រោម​ការដឹកនាំ​របស់​លោក Van Gaal លោក​បានធ្វើ​ឲ្យ​មានការ​ធ្លាក់ចុះ​នៃ​ការលក់​សំបុត្រ ក្រោយមក​លោក​បានធ្វើ​ឲ្យ​ជ្រុះ​កៅអី​ចេញពី Champions League និង​ស្មើ​ជាមួយនឹង​ក្រុម FC Midtjylland កាលពី​ខែ​មុន​៕

adverise with khmeread
ប្រភព៖ thesun

មតិយោបល់