adverise with khmeread 555

ស្នងការ​ប៉ូលិស​ដាក់បទបញ្ជា​តឹង​រឹង​ឲ្យ​មេ​ប៉ុស្តិ៍​និង​អធិការ​ត្រូវតែ​ចាប់​គ្រឿងញៀន​នៅក្នុង​តំបន់​របស់ខ្លួន បើ​ពុំនោះ​នឹង​ប្រឈម​ការដកតំណែង​

    ភ្នំពេញ ៖ មេ​ប៉ូលិស​រាជធានី​ភ្នំពេញ​បានដាក់​បទបញ្ជា​ដ៏​តឹង​រ៊ឹ​ង​មួយ ចំពោះ​មេ​ប៉ុស្តិ៍ និង​អធិការ​ទូទាំង​រាជធានី​ភ្នំពេញ ត្រូវតែ​ចុះបង្ក្រាប​ករណី​គ្រឿង​នៅក្នុង​មូលដ្ឋាន​របស់ខ្លួន បើ​ពុំ​នោះទេ​គឺ​ប្រឈម​នឹង​ការដកដំណែង ។

       លោក​ឧ​ត្ត​ម​សេនីយ​ឯក ជួន សុវណ្ណ អគ្គ​ស្នងការរង​ប៉ូលិស​ជាតិ​និង ជា​ស្នងការ​ប៉ូលិស​រាជធានី​ភ្នំពេញ​បាន​ថ្លែង​បែបនេះ​ក្នុង​អង្គប្រជុំ​ប្រចាំខែ​កាលពី​ម្សិល​
​ម៉ិ​ញ ដោយមាន​មេ​ប៉ូលិស​តាម​ការិយាល័យ​ជំនាញ លោក​អធិការ អធិការរង​ទាំង​១២​ខណ្ឌ និង មេ​ប៉ុស្តិ៍​ទាំងអស់ ។​

     លោក​បន្តថា ប្រសិនបើ​ថ្នាក់​អធិការ​ណា​ចុះទៅ​បង្ក្រាប​គ្រឿងញៀន ក្នុង​មូលដ្ឋាន​មេ​ប៉ុស្តិ៍​ណាមួយ​ចាប់ពី​២​ដង​ឡើងទៅ គឺ​ត្រូវតែ​ដក​មេ​ប៉ុស្តិ៍​។ ហើយ​ប្រសិនបើ​ខាង​ស្នងការដ្ឋាន​ចុះបង្ក្រាប​គ្រឿងញៀន​នៅក្នុង​ដែនដី​អធិការ​ណាមួយ​ចាប់ពី​២​ដង គឺ​លោក​អធិការ​នោះ​នឹងត្រូវ​ដកចេញ​ពី​តំណែង ។​

    លោកស្នងការ​ក៏​បា​នើ​លក​បែបនេះ​ម្តងទៀត ខណ​:​ដែល​លោក​បាន​រាយការណ៍​ជូន​ក្នុង​កិច្ចប្រជុំ​គណ​:​បញ្ជាការ​ឯកភាព​រាជ​ធានី​ភ្នំពេញ​ដែល​ដឹកនាំ​ប្រជុំ​ដោយ​លោកប៉ា សុជាតិ​វង្ស​អភិបាល​រាជធានី​ភ្នំពេញ​នា​ព្រឹក​ថ្ងៃទី​៤​ខែ​កុ​ម្ភះ​នេះ​នៅ​សាលា​រាជធានី​ភ្នំពេញ ។​

     លោក​បាន​បន្តថា បញ្ហា​បង្ក្រាប​គ្រឿងញៀន​ជា​បញ្ហា​ដ៏​ស្មុគស្មាញ​បំផុត ព្រោះ​ពួក​ជួញដូរ​គ្រឿងញៀន​ទាំងនោះ​គឺមាន​អំណាច​លើស​សមត្ថកិច្ច​ទៅទៀត​។ ក្នុងនោះ​គ្រឿងញៀន ក៏​ត្រូវបាន​ចរាចរណ៍​បើក​លក់​និង​ប្រើប្រាស់​នៅតាម​បណ្តា​ក្លឹប​កម្សាន្ត​មួយចំនួន​ក្នុង​រាជធានី​ភ្នំពេញ​ផងដែរ ។​

     ជា​ដំណោះស្រាយ​បញ្ហា​ប្រឈម​ចំពោះ​អ្នកមានអំណាច​នេះ លោក​ក៏បាន​ណែនាំ​ឲ្យ​គ្រប់​បណ្តា​ប៉ុស្តិ៍ និង​អធិការ បើ​មិន​ហ៊ាន​ចាប់ ក៏​ត្រូវធ្វើ​របាយការណ៍​រាយការណ៍​ជូន​ថ្នាក់លើ​របស់ខ្លួន ហើយ​លោក​ផ្ទាល់​ក៏​រាយការណ៍​ជូន​ថ្នាក់លើ​បន្តទៀត​ដែរ​ប្រសិន បើ​ហួស​សមត្ថភាព​របស់ខ្លួន ។​

     ជាមួយគ្នានេះ​ប្រធាន​គណ​:​បញ្ជាការ​ឯកភាព​ខណ្ឌ​ក៏​ទទួលស្គាល់ថា ការបង្ក្រាប គ្រឿងញៀន​គឺជា​បញ្ហា​មួយ​ដ៏​ស្មុគស្មាញ​និង​ប្រឈម​គ្រប់ពេលវេលា ព្រោះ​បច្ចុប្បន្ន​សមត្ថកិច្ច​បង្ក្រាប​បានតែ​អ្នកប្រើប្រាស់​និង​ចែកចាយ​គ្រឿងញៀន​តិចតួច​នៅឡើយ រីឯ​មេក្លោង​ជួញដូរ​ធំ យើង​ពុំមាន​សមត្ថភាព​គ្រប់គ្រាន់​ដើម្បី​បង្ក្រាប ។​

    លោក​បន្តថា ដើម្បី​ព​ន្លឿ​ន​នូវ​ការដោះស្រាយ​ឧបសគ្គ​រាំងស្ទះ​ទាំងនោះ គឺ​សូម​សំណូមពរ​ដល់​ថ្នាក់ដឹកនាំ​ដែល​ពាក់ព័ន្ធ​រួមជាមួយ​អ្នកអនុវត្ត​ច្បាប់​ផង​នោះ ត្រូវតែ​បើក​យុទ្ធនាការ​បង្ក្រាប​ទ្រង់ទ្រាយ​ធំ នឹង​បញ្ឈប់​ការប្រើប្រាស់​ខ្នងបង្អែក​និង​ការ អន្តរាគមន៍​ផ្សេងៗ​ទើប​ការបង្ក្រាប​គ្រឿងញៀន​រប​ស​ទទួលបាន​លទ្ធផល​ល្អប្រសើរ​។​

   ជុំវិញ​ករណី​ខាងលើនេះ​ប្រសិនជា​បង្ក្រាប​មាន​ប្រសិទ្ធភាព​មែន​ប្រជាពលរដ្ឋ​សូម​អបអរសាទរ ព្រោះ​សកម្មភាព​ជួញដូរ​គ្រឿងញៀន​សព្វថ្ងៃ​គេ​សង្កេតឃើញ​ដូច​លក់​ស្ករ​គ្រាប់​អីចឹង ៕​

adverise with khmeread

មតិយោបល់