adverise with khmeread 1

​សមាជិក 4MINUTE នាង Sohyun រង​ការរិះគន់​បន្ទាប់​បង្ហាញ​មុខ​នៅលើ​ទស្សនាវដ្ដី​

​បន្ទាប់ពី​បានឃើញ​រូបភាព​កាលពីពេល​ថ្មីៗ​នេះ​របស់​នាង Sohyun អ្នកប្រើប្រាស់​បណ្តាញ​សង្គម​បាន​រិះគន់​តារាចម្រៀង​រូបនេះ​យ៉ាង​ចាស់ដៃ​ចំពោះ​ការខ្វះ​ភាព​ទាក់ទាញ​។​

​ទោះ​សារព័ត៌មាន​កូរ៉េ​ជាច្រើន​បាន​សរសើរ​តារា​របស់​ផលិតកម្ម Cube Entertainment ចំពោះ​រូបរាង​របស់​នាង ក៏ប៉ុន្តែ​អ្នកប្រើប្រាស់​បណ្តាញ​សង្គម​បានធ្វើការ​ផ្តោតទៅលើ​មុខ​របស់​នាង​ទៅវិញ​។​

​ខណៈ​អ្នកខ្លះ​បាន​អះអាងថា ទម្រង់​មុខ​របស់​នាង​បាន​ផ្លាស់ប្តូរ​យ៉ាង​ឆាប់រហ័ស និង​អ្នក​ខ្លះទៀត​ក៏​ជ្រុលជ្រួស​និង​បាន​និយាយថា នាង​បានទទួល​ការកែ​សម្ផស្ស​ដើម្បី​ធ្វើ​ឲ្យ​នាង​មានមុខ​ស្អាត​បែបនេះ​៕

 

 

adverise with khmeread
ប្រភព៖ koreaboo

មតិយោបល់