adverise with khmeread 3

​ក្រោយ​ចាញ់​ទក់​សាច់​ក្រោម​ស្នាដៃ​អ្នកមាន​បុណ្យ ក្រុម​អ្នកគាំទ្រ​និង​វីរៈបុរស​ក្លឹប Valencia ទាមទារ​ឲ្យ​បណ្តេញ Gary Neville

Gary Neville បដិសេធ​នឹង​ការចាកចេញ​ពី​ក្លឹប បន្ទាប់ពី​ក្រុម Valencia ទទួល​បរាជ័យ​យ៉ាង​អាម៉ាស់​កាលពី​យប់មិញ​នេះ​។​

​គ្រូបង្វឹក​សញ្ជាតិ​អង់គ្លេស​រូបនេះ​បានទទួល​បាន​មេរៀន​ថ្មី​មួយ​យ៉ាងធ្ងន់ធ្ងរ​ពី​សំណាក់​ក្រុម​អ្នកមាន​បុណ្យ Barcelona ក្នុង​អាជីព​ជា​គ្រូបង្វឹក​ថ្មីថ្មោង​របស់ខ្លួន ដោយ​ទទួលរង​បរាជ័យ​ក្នុង​លទ្ធផល ៧-០ យ៉ាងដំណំ​នៅឯ​ទឹកដី Nou Camp ក្នុងជំនួប Copa Del Rey វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ជើង​ទីមួយ​។​

​បណ្តា​អ្នកគាំទ្រ និង​វីរៈបុរស​ក្រុម Valencia បានទាមទារ​ឲ្យ​បណ្តេញ​លោក​ចេញពី​ក្លឹប ជាមួយនឹង​ការវាយប្រហារ​តាមរយៈ​ពាក្យសម្តី​ដោយ​ប្រព័ន្ធ Internet ថា "Neville ចេញ​ឥឡូវនេះ​ភ្លាម​" ដែល​លេចឡើង​នៅលើ​បណ្តាញ​សង្គម Twitter ព្រោងព្រាត ហើយ​នាយក​ប្រតិបត្តិ​ក្លឹប​មួយរូប​ក៏បាន​ចេញ​មុខមក​សារភាព​ដែរ​ថា វា​ជា​ផ្នែក​មួយ​នៃ​លទ្ធផល​ដ៏​អាក្រក់​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​របស់ខ្លួន​។​

​ប៉ុន្តែ​អតីត​វីរៈបុរស​ក្រុម​បិសាច​ក្រហម Gary Neville វ័យ ៣០ ឆ្នាំ​រូបនេះ ក៏បាន​បញ្ជាក់​រួចមក​ហើយ​ថា​គាត់​នឹងមិន​លាលែង​ពី​តំណែង​ជា​អ្នកចាត់ការ​របស់​ក្រុម​ដ៏​កំសត់​មួយ​នេះឡើយ​៕

 

adverise with khmeread
ប្រភព៖ ដឹសាន់

មតិយោបល់