adverise with khmeread 20

ប្តីវាយ និងគំរាមចាក់សាំងដុតប្រពន្ធត្រូវប៉ូលិសចាប់ខ្លួន

     ភ្នំពេញ ៖ មានអំពើហឹង្សាក្នុងគ្រួសារដោយបុរសម្នាក់បានវាយធ្វើបាបនិងគំរាមស្រោចប្រេងសាំងដុតប្រពន្ធកាលពីថ្ងៃទី ៤ធ្នូឆ្នាំ២០១៥ម៉ោង៧យប់នៅចំណុចផ្ទះគ្មានលេខ ភូមិព្រែកថ្មី១សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ ត្រូវប៉ូលិសឃាត់ខ្លួន។
   ប៉ូលិសខណ្ឌច្បារអំពៅបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ថន បូលីន ភេទស្រី អាយុ ៣០ឆ្នាំ ជនជាតិ ខ្មែរ មុខរបរលក់ផ្កា ស្នាក់នៅផ្ទះគ្មានលេខ ភូមិភូមិព្រែក ថ្មី១សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ ។ចំណែកជនសង្ស័យឈ្មោះកែវ ពន្លក ភេទ ប្រុស អាយុ ៣៦ឆ្នាំ ជនជាតិ ខ្មែរ មុខរបរលក់ផ្កា ស្នាក់នៅ ផ្ទះជាមួយគ្នា ។
    ប៉ូលិសបន្តថា មុនពេលកើតហេតុជនសង្ស័យបានមកពីលក់ផ្កាវិញ ក៏ឈ្លោះគ្នាជាមួយ ជនរងគ្រោះ  ពីរឿងលុយ និងវាយមួយដៃ ពេលនោះជនរងគ្រោះក៏ទៅផ្ទះម្តាយបាត់ទៅ ។  បន្ទាប់មក ជនរងគ្រោះត្រឡប់មកវិញ ជនសង្ស័យ ខឹងក៏រករឿងរួចវាយជនរងគ្រោះជាច្រើនដៃ និងយកសាំងមកចាក់ គំរាមរកដុត ជនរងគ្រោះទៀតរួចជនសង្ស័យក៏ដើរចេញទៅខាងក្រៅបាត់ទៅ ។
    បន្ទាប់មកក៏ត្រឡប់មកផ្ទះវិញ រករឿងប្រពន្ធម្តងទៀតនិងវាយប្រពន្ធមួយដៃ រួចយកប្រេងបាតម៉ូតូ ទៅចាក់ចូលមាត់ជនរងគ្រោះ តែជនរងគ្រោះបិទមាត់ជាប់ ពេលនោះជនសង្ស័យក៏ប្រេងបាតចាក់លើជនរងគ្រោះធ្វើឲ្យជនរងគ្រោះវិលមុខសន្លប់បាត់ស្មារតី ត្រូវបានក្រុមគ្រួសារនាំទៅព្យាបាលនៅមន្ទីរពេទ្យជ័យជំនះ ក្រុងតាខ្មៅ។ចំណែកជនសង្ស័យសមត្ថកិច្ចយើងឃាត់ខ្លួនបញ្ជូនមកអធិការដ្ឋានប៉ូលិសខណ្ឌច្បារអំពៅ ដើម្បីចាត់ការតាមនីតិវិធី ៕

adverise with khmeread

មតិយោបល់