adverise with khmeread Lionel web

Barcelona ឈ្នះ Valencia ៧-០ធ្វើឲ្យ Lionel Messi រកបានគ្រាប់បាល់ទី៥០០ក្នុងអាជីព

          កាល​ពី​យប់​ថ្ងៃ​ពុធកំពូលកីឡាករបាល់ទាត់អាហ្សង់ទីន លីអូណេល ម៉េសស៊ី (Lionel Messi) រក​បាន​គ្រាប់​បាល់​ទី​៥០០​របស់​ខ្លួន​ ​ពេល​ដែលក្រុម​ Barcelona បំបាក់​ក្រុម Valencia ៧-0។​ កីឡាករូបនេះ​រក​បាន​គ្រាប់បាល់​ទី​៤៩៩​នៅតង់ទី​១​ ហើយ​នៅ​ក្នុង​តង់​ទី​២ Messi រកបានគ្រាប់បាល់ទី​៥០០​និង​ទី​៥០១ ខណ:ពេលក្រុម​ Valencia ​នៅ​សល់សមាជិក​ត្រឹម​១០​នាក់។​

          Arda Turan និង​ Luis Suarez បានបង្កើត​ឱ​កាស​ឲ្យ​ Messi រក​គ្រាប់បាល់ បានជាបន្តបន្ទាប់។ គ្រាប់បាល់​​ផ្សេងទៀត​អំឡុង​ការប្រកួត​គឺសុទ្ធ​តែ​ចេញ​ពី​កីឡា​ករ​ Luis Suarez ដែល​មកទល់ពេល​នេះ Luis ​រក​បាន​៣៥​គ្រាប់​ក្នុង​៣៣​ប្រកួត៕

adverise with khmeread
ប្រភព៖ mirror

មតិយោបល់