adverise with khmeread %e1%9f%a1

ក្លឹប Jiangsu Suning របស់​ចិន​ជះ​លុយ​សម្បើម​ទៀតហើយ​ដើម្បី​ទិញយក​កីឡា​ករពី​ក្លឹប​អឺរ៉ុប​

​កីឡាករ Alex Teixeira ដែល​គោលដៅ​តាម​ប្រមាញ់​របស់​ក្រុម​ហង្ស​ក្រហម Liverpool នឹង​ផ្លាស់​ទៅលេង​នៅ​ក្របខ័ណ្ឌ​លី​ក​អ្នកមាន​ចិន Chinese Super League ក្នុង​កិច្ចព្រមព្រៀង​ចូលរួម​លេង​ឱ្យ​ក្រុម Jiangsu Suning ក្នុងតម្លៃ​ខ្លួន ៣៥​លាន​ផោន​ក្នុងពេល​ប៉ុន្មាន​ម៉ោង​ខាងមុខនេះ​។​

​ជាមួយនឹង​ការផ្ទេរ​ដ៏​គួរឱ្យភ្ញាក់ផ្អើល​មួយ​នេះ យើង​នឹង​បានឃើញ​ខ្សែប្រយុទ្ធ​សញ្ជាតិ​ប្រេ​ស៊ី​ល​ដែល​មកពី​ក្រុម Shakhtar Donetsk រូបនេះ​ចាប់​ដៃគូ​ជាមួយ​មិត្ត​រួម​សញ្ជាតិ Ramires ក្នុង​ក្លឹប Jiangsu Suning បន្ទាប់ពី​ក្រុម​អ្នកមាន​របស់​ចិន​មួយ​នេះ​បាន​ឆក់​ឱកាស​ក្នុង​ការដណ្តើម​ទិញ​កីឡាករ Alex Teixeira ពី​ក្រុម Liverpool​។ ទោះ Liverpool ស្ថិតក្នុង​ចំណោម​ក្រុម​យក្ស​មួយ​នៅ​ប្រទេស​អង់គ្លេស​ក៏ដោយ ក៏​ក្លឹប​នេះ​មិន​ហ៊ាន​ថ្លើមធំ​ឱ្យ​តម្លៃ​ខ្លួន​លើ Alex Teixeira លើសពី ៣០​លាន​ផោន​នោះឡើយ​៕​

adverise with khmeread
ប្រភព៖ ដេលីមែល

មតិយោបល់