ប្រសិនបើអ្នកមានខ្សែបាតដៃបែបនេះ ពិតជាសំណាងមែនហើយ!

    ​ចង់ដឹងថា​តើ​អ្នក​អាច​រកលុយ​បាន​គ្រប់គ្រាន់ និង​ក្លាយជា​អ្នកមាន​នៅក្នុង​ជិវិត​ដែរ​ទេ​? មាន​សញ្ញា​ច្រើន ដែល​បង្ហាញថា អ្នក​អាច​ក្លាយជា​អ្នកមាន និង​រកបាន​ប្រាក់​ច្រើនសន្ធឹក តាមរយៈ​ការមើល​បាតដៃ​។ ប៉ុន្តែ​មានតែ​ខ្សែ​បាតដៃ ២ ប្រភេទ​ប៉ុណ្ណោះ ដែល​សឹងតែ​ធានា ១០០ ភាគរយ​ថា លោក​អ្នកនឹង​ក្លាយជា​អ្នកមាន​នៅក្នុង​ជីវិត​។​

​    ​បញ្ជាក់​៖ ក្នុង​ក្បួន​មើល​បាតដៃ មាន​ខ្សែ​មួយ​នៅក្រោម​គល់​កូនដៃ ដែល​ខ្សែ​នេះ​ត្រូវបាន​គេ​ហៅថា "​ខ្សែ​លុយ​" (​មើល​តែ​លើ​ដៃស្តាំ​ប៉ុណ្ណោះ​)​។ 

​    ​១. ប្រសិនបើ​ខ្សែ​លុយ​មាន​មួយ ឬ ច្រើន ត្រង់ភ្លឹង ហើយ​ច្បាស់ៗ វា​បង្ហាញថា អ្នកជា​មនុស្ស​ឆ្លាត ពូកែ​ខាង​វិនិយោគ និង​អាច​រក​ទ្រព្យសម្បត្តិ​ដ៏​ច្រើន​។ ក្រៅពីនេះ ប្រសិនបើ​មាន​ខ្សែ​ព្រះអាទិត្យ​ត្រង់ភ្លឹង​ហើយ​ច្បាស់ក្រឡែត​មួយទៀត​អម​មកជា​មួយ (​ខ្សែ​ព្រះអាទិត្យ​ស្ថិតក្រោម​ម្រាមដៃ​នាង​សម្រាប់​ពាក់ចិញ្ចៀន​) នោះ​លោកអ្នក​អាច​រកបាន​ទាំង​ទ្រព្យសម្បត្តិ និង​កេរ្តិ៍ឈ្មោះ​។​

​    ​២. ប្រសិនបើ​មាន​ខ្សែ​ដេក​មួយ (​សញ្ញា​ព្រួញ​លឿង​) ស្របគ្នា ពីលើ​ខ្សែ​បេះដូង វា​បង្ហាញថា លោក​អ្នកមាន​សមត្ថភាព​ក្នុងការ​គ្រប់គ្រង​លុយ ឆ្លាត​វៃ​ក្នុង​រឿង​លុយកាក់ ហើយ​បើ​មាន​នរណាម្នាក់​បាន​រៀបការ​ជាមួយ​អ្នក នោះ​រូបគេ​ច្បាស់​ជា​ឆាប់​ក្លាយជា​អ្នកមាន​ជាង​ការរំពឹងទុក​ទៅទៀត​។  

​    ​នេះ​គ្រាន់តែ​ជាការ​ទស្សន៍ទាយ​តាម​ក្បួន​មើល​បាតដៃ​ប៉ុណ្ណោះ តែ​ជោគជ័យ​ពិតប្រាកដ​គឺ​អាស្រ័យ​លើ​លោកអ្នក​ប៉ុណ្ណោះ​ថា​តើ​ខំប្រឹង​រកលុយ ឬ ដេក​ខ្ជិលច្រអូស​៕

adverise with khmeread

អ្នកនឹងចូលចិត្ត