adverise with khmeread 4

ខែមករា​អាវុធហត្ថ​រាជធានី​បង្ក្រាប​គ្រឿងញៀន​១៥​លើក​ឃាត់​៩៦​នាក់​

     ភ្នំពេញ ៖ យោងតាម​របាយការណ៍​របស់​កង​អាវុធហត្ថ​រាជធានី​ភ្នំពេញ​ខែមករា​គិតពី​ថ្ងៃទី​១​ដល់​៣១​មករា​ឆ្នាំ​២០១៦​កន្លងទៅនេះ បាន​ឲ្យ​ដឹងថា អាវុធហត្ថ​បង្ក្រាបបាន​៣​ករណី ស្មើនឹង​១៥​លើក​ឃាត់​មនុស្ស​៩៦​នាក់​(​ស្រី​៩​នាក់​)​ដកហូត​ថ្នាំញៀន​ម៉ា​ទឹកកក​ជាង​៩១​ក្រាម ។​

    របាយការណ៍​បាន​បញ្ជាក់ថា ការបង្ក្រាប​ខាងលើនេះ​បែង​ចែកជា​៣​ផ្នែក​គឺ​១-​ពាក់ព័ន្ធ​ករណី​ជួញដូរ​គ្រឿងញៀន​១២​លើក​ឃាត់ខ្លួន​៣៣​នាក់​(​ស្រី​៦​នាក់​)២-​សម្រួល​ឲ្យ​ប្រើប្រាស់​គ្រឿងញៀន​១​លើក​ឃាត់ខ្លួន​បាន​ម្នាក់​(​ប្រុស​)​និង​៣-​ពាក់ព័ន្ធ​ករណី​ប្រើប្រាស់​គ្រឿងញៀន​៦​លើក​ឃាត់​មនុស្ស​៦២​នាក់​(​ស្រី​៣​នាក់​)​។​

    របាយការណ៍​បន្តថា ក្នុង​កិច្ចប្រតិបត្តិការ​ខាងលើនេះ​អាវុធហត្ថ​ដកហូត​បាន​ថ្នាំញៀន​ប្រភេទ​ម៉ា​ទឹកកក​៩៤១​កញ្ចប់​ស្មើនឹង​៩១,១៨​ក្រាម​,​ជញ្ជីង​ថ្លឹង​គ្រឿងញៀន​ចំនួន​៥,​លុយ​ខ្មែរ​៣៩៧.៥០០​រៀល​,​លុយ​អាមេរិក​៣៩​ដុល្លារ​,​ទូរស័ព្ទ​៣៨​គ្រឿង , ម៉ូតូ​១​គ្រឿង​,​ដាវ​សា​ម៉ូ​រ៉ៃ​៥,​កាំបិត​១,​កាបូប​៥,​ថង់​ប្លា​ស្ទីក​និង​សម្ភារ​:​ប្រើប្រាស់​មួយចំនួន ។​

    ក្នុងនោះ កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​៩២​នាក់​(​ស្រី​៩​នាក់​)​បញ្ជូនទៅ​មជ្ឈមណ្ឌល​ឱកាស​ខ្ញុំ​៣​នាក់​(​ប្រុស​)​និង​បញ្ជូនទៅ​មជ្ឈមណ្ឌល​បន្សាប​គ្រឿងញៀន​ខេត្តបន្ទាយមានជ័យ​ម្នាក់​(​ប្រុស​) ។​

    របាយការណ៍​បាន​បន្តទៀតថា ប្រតិបត្តិ​ការបង្ក្រាប​ខាងលើនេះ​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​កងរាជអាវុធហត្ថ​រាជធានី​ម្ចាស់ការ​បង្ក្រាប​៣​ករណី​ស្មើ​៨​លើក​ឃាត់ខ្លួន​៦៥​នាក់​(​ស្រី​៦​នាក់​),​សហការ​ជាមួយ​អាវុធហត្ថ​ខណ្ឌ​ច្បារអំពៅ​១​លើក​ឃាត់ខ្លួន​ម្នាក់​ប្រុស​,​សហការ​ជាមួយ​អាវុធហត្ថ​ខណ្ឌចំការមន​១​លើក​ឃាត់ខ្លួន​២​នាក់​ប្រុស​,​សហការ​ជាមួយ​អាវុធហត្ថ​ខណ្ឌដង្កោ​៤​លើក​ឃាត់ខ្លួន​១៦​នាក់​(​ស្រី​២​នាក់​) និង​សហការ​ជាមួយ​អាវុធហត្ថ​ខណ្ឌដូនពេញ​២​លើក​ឃាត់ខ្លួន​៤​នាក់​(​ស្រី​ម្នាក់​) ៕

adverise with khmeread

មតិយោបល់