adverise with khmeread Kate and leo

Kate Winslet ៖ Ross មិនគួរទុក Jack ឲ្យត្រជាក់ស្លាប់ក្នុងសមុទ្រទេ

          បន្ទាប់ពី​ទទួល​បាន​ពាន​ Golden Globe សម្រាប់​ការសម្តែង​ក្នុង​រឿង “Steve Jobs” តារាស្រី ខេត វីនស្លេត (Kate Winslet) បាន​សារ​ភាពដ៏​គួរឲ្យ​ភ្ញាក់​ផ្អើល​​ខណៈ​ពេលនាង​បង្ហាញ​មុខជា​ភ្ញៀវ​នៅ​ក្នុង​កម្មវិធី Jimmy Kimmel Live។​

          ​ថ្មីៗនេះ Kate និង​អតីត​តារា​សម្តែង​រួម​ Leonardo DiCaprio បានជួបគ្នា​នៅ​​ក្នុង​កម្មវិធី​ផ្សេងៗ ហើយ​ពិ​ធី​ករ Kimmel បាន​លើក​យក​ឈុត​ដ៏សំខាន់មួយគឺ​ពេល​ដែល​តួអង្គទាំងពី​សម្តែងជា Ross និង Jack ក្នុងរឿង ​Titanic ហើយជាប់​គាំងក្នុង​មហាសមុទ្រ​អាត្លង់ទិក​ដ៏ត្រជាក់​បំផុតនោះ។ មជ្ឈដ្ឋាន​ជា​ច្រើន​អះ​អាង​ថា Ross គួរតែ​​សង្គ្រោះ​ Jack ដោយ​បង្ខំ​គាត់​ឲ្យ​ជិះ​ទ្វារឈើ​ដែល​កំពុង​អណ្តែត​ជាជាង​ទុក​ឲ្យ​គាត់​កក​ស្លាប់ក្នុងសមុទ្រ។

ឆ្លើយ​តបទៅនឹង​ការលើក​ឡើង​នេះ Kate បាន​សារភាពថា ខ្ញុំយល់ស្រប និងមតិនេះ។ ខ្ញុំគិត​ថា តាមពិតគាត់​គួរតែ​​អាចជិះលើបន្ទះក្តារជាមួយខ្ញុំបាន”។​ Jack គួរតែត្រូវ​បាន​សង្គ្រោះ៕

adverise with khmeread
ប្រភព៖ news

អ្នកនឹងចូលចិត្ត

មតិយោបល់