1

​ពាក្យ​ចចាមអារ៉ាម​៖ Juan Mata ស្ថិតនៅក្រោម​ការចចារ​ផ្លាស់​ទៅ​ក្រុម Barcelona

​យោងទៅលើ​សេចក្តី​រាយ​កាណ៍​នានា​ក្នុងប្រទេស​អង់គ្លេស​បាន​អះអាងថា កីឡាករ Juan Mata បាន​ពិ​ក្សា​ជាមួយ​ក្រុម​អ្នកមាន​បុណ្យ Barcelona រួចហើយ​ជុំវិញ​ការផ្ទេរ​ចេញពី​ក្លឹប Manchester United ទៅកាន់​ទឹកដី Camp Nou នា​រដូវក្តៅ​ខាងមុខនេះ​។​

Mata ហាក់​មាន​ទំនាក់ទំនង​ជាមួយនឹង​ម្ចាស់​ជើងឯក​ពាន La Liga ប៉ុន្មាន​ថ្ងៃ​ចុងក្រោយ​នេះ ចំពេល​ដែលមាន​ការអះអាង​ថា​បិសាច​ក្រហម​នឹង​អាច​អនុញ្ញាតឱ្យ​គាត់​ចាក​ចេញពី​ក្លឹប​នៅ​ចុងបញ្ចប់​នៃ​រដូវ​កាល​នេះ​។​

​ហើយ​នាពេល​បច្ចុប្បន្ន​គេហទំព័រ Daily Mail ប្រទេស​អង់គ្លេស​បាន​រាយការណ៍​ថា ក្រុមមន្ត្រី​ក្លឹប Barca បានធ្វើការ​ពិ​ក្សា​រួចរាល់​ហើយ​ជាមួយ​អ្នកតំណាង​របស់ Mata អំពី​ការផ្ទេរ​កីឡាករ​រូបនេះ​មកកាន់​ក្រុម​ខ្លួន​នៅ​ទីផ្សារ​ដោះដូរ​រដូវក្តៅ​ខាងមុខនេះ​។   

​សារព័ត៌មាន​អង់គ្លេស​មួយចំនួន​បានបញ្ជាក់​ថា​កិច្ច​ច​ចារ​មួយ​នេះ​បាន​កើតឡើង​ម្តង​រួចមកហើយ ដោយ​ការចរចា​មួយ​នេះ​មិនបាន​រីកចម្រើន​ទេ​ចាប់តាំងពី​នោះមក ប៉ុន្តែ​ចំណាប់អារម្មណ៍​ផ្សេងទៀត​នៅតែមាន​ជា​បន្តបន្ទាប់​សម្រាប់​កីឡាករ​សញ្ជាតិ​អេ​ស្ប៉ា​ញ​រូបនេះ​។​

​កុងត្រា​របស់ Juan Mata ជាមួយ​ក្រុម Manchester United នឹង​ផុតកំណត់​នៅ​ឆ្នាំ ២០១៨ ខណៈពេលដែល​គាត់​បង្ហាញ​សេចក្តី​សប្បាយរីករាយ​ជាមួយ​ក្លឹប ប៉ុន្តែ​ការវិលត្រឡប់​ទៅកាន់​ទឹកដី​កំណើត​ប្រទេស​អេ​ស្ប៉ា​ញ​របស់ខ្លួន​ដើម្បី​ចូលរួម​ជាមួយ Barcelona ប្រហែលជា​ពិបាក​ឱ្យ​រូបគេ​សម្រេចចិត្ត​និយាយ​ប្រកែក​ខ្លាំងណាស់​៕

ប្រភព៖ មេត្រូ

មតិយោបល់