adverise with khmeread 1

អង្ករ​ផ្លា​ស្ទិ​ក​កំពុង​រាលដាល​ពេញ​តំបន់​អាស៊ី សូម្បី​អង្ករ​ម៉ាក​ល្បី​ក៏មាន​ផ្លា​ស្ទិ​ក​ដែរ សូម​ប្រយ័ត្ន​ទាំងអស់គ្នា​!

​    ​ចុះ​ប្រសិនបើ​អាហារ​ប្រចាំថ្ងៃ​របស់​អ្នកជា​អាហារ​ក្លែងក្លាយ តើ​អ្នក​គិត​យ៉ាងណា​? ចុះបើ​គេ​ប្រាប់ថា​អង្ករ​ដែល​អ្នក​កំពុង​ប្រើ​សព្វថ្ងៃ​គឺជា​អង្ករ​ក្លែងក្លាយ ផលិត​ពី​ផ្លា​ស្ទិ​ក​! តើ​អ្នក​គិត​យ៉ាងណា​? ប្រភព​នៃ​អង្ករ​ផ្លា​ស្ទិ​ក​គឺ​មកពី​ប្រទេស​ចិន និង​កំពុង​ដាក់លក់​ពាសពេញ​ប្រទេស​នៅ​តំបន់​អាស៊ី​។ វីដេអូ​នៃ​ការផលិត​អង្ករ​ក្លែងក្លាយ​កំពុង​ត្រូវបាន​ចែកចាយ​ពេញ​អន​ឡាញ​។ វីដេអូ​នេះ​បង្ហាញ​នូវ​ដំណើរការ​ទាំងស្រុង​នៃ​ការផលិត​អង្ករ​ផ្លា​ស្ទិ​កនៅ​រោងចក្រ​មួយ​ក្នុងប្រទេស​ចិន​។ 

​     រឿង​អាក្រក់​បំផុត​អំពី​អង្ករ​ក្លែងក្លាយ​នេះ​គឺថា វា​បាន​លាយ​ជាមួយនឹង​អង្ករ​ធម្មតា ហើយ​អាច​រកឃើញ​ក្នុង​អង្ករ​ម៉ាក​ល្បី​មួយចំនួន​ថែមទៀត​។ 

​    ​នេះ​រឹតតែ​ពិបាក​ឱ្យគេ​សម្គាល់​ដឹងថា​វា​ជា​អង្ករ​ពិត​ឬ​ក្លែងក្លាយ​ខ្លាំងណាស់​។ មនុស្ស​ដែល​ទទួលទាន​អង្ករ​ប្រភេទ​នេះ​និយាយថា​ពួកគេ​ជួប​បញ្ហា​ឈឺពោះ​។ 

​    ​ខាងក្រោម​នេះ​គឺជា​ដំណើរ​ការផលិត​អង្ករ​ក្លែងក្លាយ​ក្នុង​រោងចក្រ​មួយ​ក្នុងប្រទេស​ចិន​៖ 

 

adverise with khmeread
ប្រភព៖ healthadviceteam

អ្នកនឹងចូលចិត្ត

មតិយោបល់