ចោរ​ ២​ នាក់​ឆក់​ទូរស័ព្ទ​ជនបរទេស​បានសម្រេច​នៅ​ជិត​វត្ត​សា​រ៉ា​វ័​ន្ត​ តែ​រត់​មិន​រួច​

    ភ្នំពេញ ៖ ជនសង្ស័យ​ជា​ចោរឆក់​២​នាក់ បានធ្វើ​សកម្មភាព​ឆក់​ទូរស័ព្ទដៃ​របស់​ជនបរទេស​ម្នាក់​ខណៈ​ជិះ​កង់​បី បានសម្រេច តែ​ត្រូវ​ប្រជាពលរដ្ឋ​ឃើញ​ជួយ​ស្រែកថា​ចោរៗ ផ្អើល​ឆោឡោឡើង ដេញចាប់បាន​វាយ​ជនសង្ស័យ​ម្នាក់​របួស​សល់​ដង្ហើម ចង្រិត​ និង​ម្នាក់ទៀត​ក្របួច​ចូល​ប៉ុស្តិ៍​សួរនាំ​។​

    សកម្មភាព​ឆក់​នេះ​កើតឡើង​នៅវេលា​ម៉ោង៩ ​និង​៣០​នាទី​យប់​ថ្ងៃទី២៥ ខែឧសភា ឆ្នាំ ២០​១​៧ ​វិថី​ព្រះអង្គ​យុគន្ធរ (១៩) ជិត​វត្ត​សា​រ៉ា​វ័​ន្ត ហើយ​ដេញចាប់បាន​នៅ​ផ្លូវ​ព្រះ​នរោត្តម កែង​ និ​ង​ផ្លូវ ១៤៤ ជិត សាលារៀន នរោត្តម ស្ថិតក្នុង​សង្កាត់​ជ័យជំនះ​ខណ្ឌដូនពេញ​។​

    សាក្សី​ដែល​ឃើញ​ហេតុការណ៍​បានឱ្យដឹងថា ដំបូង​គេ​ឃើ​ញ ជនបរទេស​ម្នាក់​ជិះ​រ៉ឺម៉ក​កង់​បី​តា​ម​បណ្តោយ​ផ្លូវ វិថី​ព្រះអង្គ​យុគន្ធរ​ផ្លូវ​១៩​ជិត វត្ត​សា​រ៉ា​វ័​ន្ត ស្រាប់​តែមាន​ជនសង្ស័យ ២​នាក់​ជិះ​ម៉ូតូ​១​គ្រឿង​ម៉ាក​ហុងដា​សេ​១២៥​ ពណ៌​ខ្មៅ​ ពាក់​ស្លាក​លេខ​ភ្នំពេញ​ 1FI-4629 មក​ធ្វើ​សកម្មភាព​ឆក់​ទូរស័ព្ទ​ពី​ជនជាតិ​បរទេស​នោះបាន​សម្រេច​ហើយ​ព្យាយាម​បើក​ម៉ូតូ​រត់​ពីរ​ផ្លូវ តែ​ត្រូវ​អ្នក​ឃើ​ញ​ហេតុការណ៍​ជួយ​ស្រែក​ឆោឡោ​ផ្អើល​ជួយ​ដេញតាម​ពីរ​ក្រោយ​ស្រែកថា ​"​ចោរៗ​"​។​

    រហូតដល់​ផ្លូវ​ព្រះ​នរោត្តម កែង​ផ្លូវ ១៤៤ ជិត សាលារៀន​ព្រះ​នរោត្តម ស្ថិតក្នុង​សង្កាត់​ជ័យ​ជំ​នះ ខណ្ឌដូនពេញ​ក៏ត្រូវ​ប្រជាពលរដ្ឋ​ស្ទាក់​ចាប់បាន​ហើយ​ប្រជាពលរដ្ឋ​ស្វាគមន៍ មួយ​ដៃ​មួយ​ជើ​ង​ទ្រមខ្លួន​សល់​ដង្ហើម​ចង្រិត​ម្នាក់​ហើយ​ត្រូវ​រថយន្ត​ស​ង្គោះ​បន្ទាន់​មក​យក​ដឹក​ទៅ​សង្គ្រោះបន្ទា​ន់ និង​ម្នាក់ទៀត​ត្រូវបាន​សមត្ថកិច្ច​នាំទៅ​ប៉ុស្តិ៍​រដ្ឋបាល​ជ័យជំនះ ខណ្ឌដូនពេញ​ដើម្បី​សួរនាំ​។​

    ចំណែក​ជនរងគ្រោះ​ជា​ជនជាតិ​បរទេស​បានមក​យក​ទូ​ស័ព្ទ​វិញ​ហើយក៏​ជិះ​ម៉ូតូ​កង់​បី​ទៅ​បា​ត់ មិនបាន​ដាកពាក្យ​បណ្តឹង​នោះទេ។​

    សូម​បញ្ចាក់ សមត្ថកិច្ច​ប៉ុស្តិ៍​រដ្ឋបាល​ជ័យជំនះ​មិនឱ្យ​យ​សារ​ព័ត៌មាន​ចូលទៅ​យកឈ្មោះ​ឬ​ថ​តរូប​ជនសង្ស័យ​បានឡើយ​៕​

adverise with khmeread
tiger
Loading ad ...