adverise with khmeread 5

ឃាត់​បុរស​២​នាក់​ជួញ​គ្រឿងញៀន​និង​ឃាត់​ស្ត្រី​បោយ​ដៃ​៣​នាក់​

    ភ្នំពេញ ៖ ប៉ូលិស​ការិយាល័យ​ប្រឆាំង​គ្រឿង​ញៀនខេត្ត​ត្បូងឃ្មុំ​សហការ​ជាមួយ​ប៉ូលិស​ស្រុក​មេមត់ បាន​ឃាត់​បុរស​២​នាក់​ពាក់ព័ន្ធ​ជួញដូរ​គ្រឿងញៀន​និង​ស្ត្រី​៣​នាក់​ពាក់ព័ន្ធ​រកស៊ី​ផ្លូវភេទ នៅ​ថ្ងៃទី​៤​កុ​ម្ភះ​ឆ្នាំ​២០១៦​វេលា​ម៉ោង​១០​និង​៣០​នាទី នៅ​ចំណុច​គីឡូម៉ែត្រ​លេខ​៤៦ ភូមិ​រោងចក្រ​ស្ក ឃុំ​ត្រ​មូង ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ​។​

    ប៉ូលិស​និយាយថា ជនសង្ស័យ​២​នាក់​ពាក់ព័ន្ធ​គ្រឿងញៀន​១-​ឈ្មោះ ផា វុត្ថា ភេទ​ប្រុស អាយុ ២៧​ឆ្នាំ ស្នាក់នៅ​ភូមិ​រោងចក្រ​ស្ក ឃុំ​ត្រ​មូង ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ​និង​២--​ឈ្មោះ ជឹម ហុង ភេទ​ប្រុស អាយុ ២៩​ឆ្នាំ នៅ​ភូមិ​រោងចក្រ​ស្ក ឃុំ​ត្រ​មូង ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ​។​

     សមត្ថកិច្ច​ត្រួត​ពិនិត្យឃើញ និង​ដកហូត​ម្ស៉ៅ​ក្រាម​ពណ៌​ស សង្ស័យ​ជា​ថ្នាំញៀន ចំនួន​១៤​កញ្ចប់ (​ធំ​១១​និង តូច​៣​កញ្ចប់​) ជញ្ជីង​ថ្លឹង​អេ​ឡិច​ត្រូ​និ​ច​១​គ្រឿង ឧបករណ៍​វិច​ខ្ចប់​ថ្នាំញៀន​មួយចំនួន និង​ម៉ូតូ​ម៉ាក​ស៊ុ​ស៊ូ​គី វីវ៉ា​១​គ្រឿង​។​

    ជាមួយគ្នានេះ​ផងដែរ​ប៉ូលិស​បាន​រកឃើញ នារី​រកស៊ី​ផ្លូវភេទ ចំនួន​៣​នាក់​៖១-​ឈ្មោះ មាន រតនា ភេទ​ស្រី អាយុ ២៥​ឆ្នាំ​២-​ឈ្មោះ លឹម ដា ភេទ​ស្រី អាយុ ២៧​ឆ្នាំ​និង​-​ឈ្មោះ ឌី ស្រី​ណែ​ត ភេទ​ស្រី អាយុ ៣០​ឆ្នាំ​។​អ្នក​ទាំង​៣ រស់នៅ​ភូមិ​រោងចក្រ​ស្ក ឃុំ​ត្រ​មូង ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ​។​

     បច្ចុប្បន្ន​សមត្ថកិច្ច​កំពុង​ចាត់ការ​តាម​នីតិវិធី​៕​

adverise with khmeread

មតិយោបល់