ឱព្រះអឺយ! ដោយសារតែ​ទំនាស់​ និង​ភ្លើងប្រច័ណ្ឌ ប្តី​វ៉ៃ​ប្រពន្ធ​បែកមុខស្រោចឈាមពេញខ្លួន

    ប៉ៃលិន ៖ ប៉ូលិស​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល ខេត្ត​ប៉ៃលិន​បាន​ឃាត់ខ្លួន បុរស​ម្នាក់​បន្ទាប់ពី​បាន​ប្រើ​ហិង្សា​វាយ​ប្រពន្ធ​បណ្តាលឱ្យ​ជាំ​ និង​ខៀវ​ភ្នែក​ដោយសារ ទំនាស់ ​និង​ប្រច័ណ្ឌ​នៅ​ចំណុច​បឹង​ហ្កា​ឡូ ស្ថិតក្នុង​ភូមិ​ប៉ាហ៊ី​ត្បូង សង្កាត់​ប៉ៃលិន ក្រុង​និង​ខេត្ត​ប៉ៃលិន ​កាលពីយប់​ថ្ងៃទី​២៥​ ឧសភា​ ២០១៧​ ម៉ោង​២ ​និង​៣០​នាទី​ឆ្លង​ចូល​ថ្ងៃទី​២៦ ​ឧសភា ​ឆ្នាំ​២០១៧។​

    ប៉ូលិស​និយាយថា អំពើហិង្សា​ខាងលើនេះ​បង្កដោយ ជនសង្ស័យ​ម្នាក់​ឈ្មោះ យ៉ុ​ត ​ស៊ី​ទំ ភេទប្រុស​ អាយុ​២៨​ឆ្នាំ​ កើត​នៅ​ភូមិ​ប៉ោយ​ក្ដឿង ឃុំ​ព្រះ​នេ​ត​ព្រះ ស្រុក​ព្រះ​នេ​ត​ព្រះ  ខេត្តបន្ទាយមានជ័យ​។​ បច្ចុប្បន្ន​ស្នាក់នៅ​បន្ទប់​ជួល​(​បឹង​ហ្កា​ឡូ​)​លេខ​១៧ ស្ថិតក្នុង​ភូមិ​ប៉ា​ហ៊ីត្បូង​សង្កាត់​ប៉ៃលិន ក្រុង​និង​ខេត្ត​ប៉ៃលិន​ជនសង្ស័យ មុខរបរ រត់​ម៉ូតូឌុប។​

    ចំណែក​ជនរងគ្រោះ​ដែលជា​ប្រពន្ធ​ឈ្មោះ ​ព្រីង ហ៊ាង អាយុ​២៨​ឆ្នាំ មាន មុខរបរ​​បំរើសេវា​ខារ៉ាអូខេ​។​ ស្នាមរបួស​នៅលើ​ផ្ទៃមុខ​មាន​សភាព​ធ្ងន់ធ្ងរ​ត្រង់​ភ្នែក​ស្ដាំ។     

    បច្ចុប្បន្ន​ជន​ស​ង្ស​យ័​ត្រូវបាន​ឃាត់​ខ្លូន​ និង​កសាង​សំណុំរឿង​បញ្ជូនទៅ​អយការ​អម​សាលាដំបូង ចាត់ការ​តាម​នីតិវិធី៕  

adverise with khmeread
tiger
Loading ad ...