Untitled 1

បញ្ជូន​ជនសង្ស័យ​ពាក់ព័ន្ធ​គ្រឿងញៀន​៤​នាក់​ទៅ​តុលាការ​

    ភ្នំពេញ ៖ ជនសង្ស័យ​៤​នាក់​ពាក់ព័ន្ធ​បទល្មើស​ជួញដូរ​និង​ប្រើប្រាស់​គ្រឿងញៀន​ត្រូវបាន​ងា​វុ​ធ​ហត្ថ​រាជធានី​ភ្នំពេញ​បញ្ជូនទៅ​តុលាការ​នា​ថ្ងៃទី​៤​កុ​ម្ភះ​នេះ បន្ទាប់ពី​បាន​បង្ក្រាប​រយ​:​ពេល​២​ថ្ងៃ​កន្លងទៅនេះ ។​

    មន្ត្រី​អាវុធហត្ថ​បាន​ឲ្យ​ដឹងថា
​រយៈពេល​២​ថ្ងៃ​ដើមខែ​កុ​ម្ភះ​ឆ្នាំ​២០១៦​នេះ​កម្លាំង​អាវុធហត្ថ​ការិយាល័យ​ស្រាវជ្រាវ​ប្រឆាំង​បទល្មើស​គ្រឿងញៀន​រាជធានី​បាន​សហការ​ជាមួយ​បណ្ដា​ខណ្ឌ​ពាក់ព័ន្ធ​ឃាត់ខ្លួន​ជនសង្ស័យ​៤​នាក់​ពីបទ​ចែកចាយ​សារធាតុ​ញៀន​និង​ប្រើប្រាស់​ចំនួន​២​លើក ។​

    មន្ត្រី​អាវុធហត្ថ​បន្តថា នៅវេលា​ម៉ោង ១១​និង​៤៥​នាទី​ថ្ងៃទី​០២​កុ​ម្ភះ​ឆ្នាំ​២០១៦ នៅ​ចំណុច​ក្រុម​៣ ភូមិ​កោះនរា សង្កាត់​និរោធ ខណ្ឌ​ច្បារអំពៅ​ដោយ​ឃាត់​បាន​២​នាក់​ប្តី​ប្រពន្ធ ថ្នាំញៀន​១២​កញ្ចប់​និង​វត្ថុតាង​មួយចំនួន​។​

     ជនសង្ស័យ​ឈ្មោះ ង្វៀង យាុំង​សាង ភេទ ប្រុស អាយុ​៣៥​ឆ្នាំ មុខរបរ មិន​ពិតប្រាកដ មាន​ទីលំនៅ ផ្ទះ​គ្មាន​លេខ ក្រុម ៣ ភូមិ​កោះនរា សង្កាត់​និរោធ ខណ្ឌ​ច្បារអំពៅ​ដកហូត​វត្ថុតាង​បាន​រួមមាន​ក្រាម​ពណ៌​ស​ថ្លា​ចំនួន​១២​កញ្ចប់​តូច​ក្រោយពី​ធ្វើការ​ឃាត់ខ្លួន​និង​ដកហូត​វត្ថុតាង​ពាក់ព័ន្ធ​បាន​ហើយ​បាន​បន្ត​ឆែកឆេរ​ផ្ទះ​របស់​ជនសង្ស័យ​ដែល​ស្ថិតនៅ​ចំណុច​ខាងលើ​បានធ្វើការ​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ជា​ប្រពន្ធ​ឈ្មោះ​ជប់ ភេទ ស្រី អាយុ​៣០​ឆ្នាំ​មុខរបរ​មិន​ពិតប្រាកដ​នឹង​រកឃើញ​វត្ថុតាង​រួមមាន ទី​១-​ក្រាម​ពណ៌​ស​ថ្លា​ចំនួន​៣​កញ្ចប់​តូច​ទី ២-​ដាវ​ចំនួន​៣​ដើម​ ទី​៣-​ឧបករណ៍​សំរាប់​ជក់​គ្រឿងញៀន​មួយចំនួន​ទី ៤-​កន្ត្រៃ​មួយចំនួនធំ​ទី​៥-​ដំបង​២​កំណាត់​ចំនួន​១ ទី​៦-​កាំបិត​មួយចំនួនធំ​ទី​និង ៧-​ដែក​ទីប​ចំនួន​១ ។​

    នៅ​ថ្ងៃ​ដដែល​កម្លាំង​អាវុធហត្ថ​ខណ្ឌ​៧​មករា​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ពាក់ព័ន្ធ​គ្រឿងញៀន​២​នាក់​ដក​បាន​ម៉ា​ទឹកកក​១​កញ្ចប់​។​សរុប​ទាំ​២​លើក​នេះ​សមត្ថកិច្ច​ឃាត់ខ្លួន​ជនសង្ស័យ​៤​នាក់​និង​ថ្នាំញៀន​១៦​កញ្ចប់​និង​វត្ថុតាង​ពាក់ព័ន្ធ​ដូចខាងលើ​។​

    បច្ចុប្បន្ន​បាន​បញ្ជូន​ជនសង្ស័យ​និង​វត្ថុតាង​ទៅ​តុលាការ​ចាត់ការ​បន្ដ​៕​


    

 

 

មតិយោបល់