adverise with khmeread Blank

ពួកចោរប្រដាប់អាវុធមួយក្រុម ចងម្ចាស់ផ្ទះទិញស្រូវប្លន់យកទ្រព្យសម្បត្តិ

  បាត់ដំបង ៖ ពួកចោរប្រដាប់អាវុធមួយក្រុមបានធ្វើសកម្មភាពចាប់ចងម្ចាស់ផ្ទះបើកធ្វើអាជីវកម្មទិញស្រូវ លក់ចាប់ហ៊ួយនិងវេរប្រាក់Wing ប្លន់យកទ្រព្យសម្បត្តិមួយចំនួន ហើយគេចខ្លួនបាត់ ។
    អំពើប្លន់ប្រដាប់អាវុធខាងលើនេះកើតឡើងកាលពីវេលាម៉ោង១២និង៥នាទីអាធ្រាត្រថ្ងៃទី៥ធ្នូឆ្នាំ២០១៥ នៅចំណុចក្រុមទី៥ភូមិចាមរអា ឃុំព្រៃស្វាយ ស្រុកមោងប្ញស្សី ខេត្តបាត់ដំបង ។
   ប៉ូលិសមូលដ្ឋានបានឲ្យដឹងថា ក្រុមចោរមិនស្គាល់អត្តសញ្ញាណមានគ្នាប្រមាណពី៣ទៅ៤នាក់ប្រដាប់ដោយអាវុធ២ដើម(ធុនAKនិងដើមខ្លី១ដើម)បានធ្វើសកម្មភាពប្លន់នៅផ្ទះជនរងគ្រោះឈ្មោះទូច ងឿនភេទប្រុសអាយុ៤២ឆ្នាំរស់នៅភូមិឃុំខាងលើដែលមានមុខរបរធ្វើអាជីវកម្មទិញស្រូវ លក់ចាប់ហ៊ួយនិងវ៉េប្រាក់Wing ។
   ប៉ូលិសបន្តថា ទ្រព្យសម្បត្តិដែលចោរប្លន់យករួមមាន ៖លុយខ្មែរ៣០លានរៀល,
លុយថៃ ៣ម៊ឺនបាត,លុយអាមេរិក៣០ដុល្លារ,ខ្សែដៃប្លាកទីន ៧ ជី,កងដៃប្លាកទីន ៧ជី,ម៉ូតូមួយគ្រឿងម៉ាកហុងដាសេ១២៥ផលិតឆ្នាំ២០១២ពណ៌ខ្មៅស្លាកលេខបាត់ដំបង1N-4856និងទូរសព្ទ័ដៃ ២គ្រឿង។
     ក្រោយពេលជនល្មើសធ្វើសកម្មភាពរួច ពយកចោរបានរត់គេចខ្លួនអស់។ក្នុងករណីនេះប៉ូលិសកំពុងធ្វើការត្រួតពិនិត្យនិងបន្តការស្រាវជ្រាវកន្លែងកើតហេតុ៕

adverise with khmeread

មតិយោបល់