adverise with khmeread Untitled 1

ឃាត់​បុរស​៣​នាក់​តាម​ដីកា​តុលាការ​ផ្សេងគ្នា​

     កំពង់ធំ​-​ភ្នំពេញ ៖​ថ្ងៃទី​៤​កុ​ម្ភះ​នេះ​សមត្ថកិច្ច​បាន​ឃាត់​បុរស​៣​នាក់​តាម​ដីកា​តុលាការ​ក្នុងករណី​ផ្សេងគ្នា ។​

   ១-​ថ្ងៃទី ៤​កុ​ម្ភះ​ឆ្នាំ​១៦ ម៉ោង ១០​និ​៣០ នាទី​ប៉ូលិស​ក្រុង​ស្ទឹងសែន សហការ​ជាមួយ​ប៉ូលិស​ប៉ុស្តិ៍​កំពង់​រទេះ អនុវត្ត​ដីកាចាប់ខ្លួន​ឈ្មោះ តាន់​ចន្ទី ភេទ​ប្រុស អាយុ ២៧ ឆ្នាំ តាម

​ដីកា​ចាប់លេខ ១៦៩ ចុះ​ថ្ងៃ ០៣/០៨/១០ របស់​ចៅក្រម​សើ​ុ​ប​សួរ​សាលាដំបូង​ខេត្ត​ឃ​ន សុ​កល ពីបទ​ហិង្សា​ដោយ​ចេតនា​មាន​អាវុធ និង​ធ្វើ​ឲ្យ​ខូចខាត​ទ្រព្យសម្បត្តិ​អ្នកដ៍ទៃ ដោយចេតនា ប្រព្រឹត្តិ​នៅ​ភូមិ​ទី ៥ ផ្សារ​កំពង់ធំ សង្កាត់​កំពង់​​ធំ ក្រុង​ស្ទឹងសែន ខេត្តកំពង់ធំ ។​

    ២-​ថ្ងៃទី​៤​កុ​ម្ភះ​ឆ្នាំ​២០១៦​នេះ​ប៉ូលិស​រាជធានី​ភ្នំពេញ​បាន​ឃាត់ខ្លួន​បុរស​ឈ្មោះ​ឆេង សុគន្ធ​អាយុ​៤០​ឆ្នាំ​ស្នាក់​នៅផ្ទះ​លេខ​១៨២​អឺ​២​ផ្លូវ​១០៧​សង្កាត់​បឹង​ព្រលឹត ខណ្ឌ​៧​មករា​ពីបទ​មិនបំពេញ​កាតព្វកិច្ច​ចំពោះ​ឧបករណ៍​អាច​ជួញដូរ​បាន​ដែល​ប្រព្រឹត្ត​កាលពី​ថ្ងៃទី​១៧​តុលា​២០១០​យោងតាម​ពាក្យបណ្តឹង​ឈ្មោះ​លី ធា​រិ​ទ្ធ យោង​ដីកា​លេខ​២០៦​ត​ព្រ​ចុះ​ថ្ហៃ​ទី​២​មេសា​២០១៥​។​

     ៣-​នៅ​ថ្ងៃ​ដដែល​ប៉ូលិស​បាន​ឃាត់​បុរស​ឈ្មោះ​តែ លាង​ហៃ​ភេទ​ប្រុស​អាយុ​៣៥​ឆ្នាំ​ស្នាក់​នៅផ្ទះ​លេខ​៤៥៧​អឺ​១​ផ្លូវ​៩៣​សង្កាត់​បឹង​ព្រលឹត​ខណ្ឌ​៧​មករា​យោងតាម​ដីកា​លេខ​៨១៦​ត​ព្រចុះ​ថ្ងៃទី​២៤​ធ្នូ​២០១៥​ពីបទ​ប្រើ​ហិង្សា​ដោយ​ចេតនា​ប្រព្រឹត្ត​នៅមុខ​សាលាបឋមសិក្សា​វឌ្ឍន​វិជ្ជា​ផ្លូវ​២៣៨​សង្កាត់​បឹង​ព្រលឹត ខណ្ឌ​៧​មករា ៕​

adverise with khmeread

មតិយោបល់