adverise with khmeread 1

ឃាត់​ស្ត្រី​ម្នាក់​ជា​ចោរលួច​គោ និង​ស្ត្រី​ម្នាក់​ទទួលផល​ចោរកម្ម

     កណ្តាល​៖ ស្ត្រី​ជា​ចោរលួច​គោ​ម្នាក់​ត្រូវបាន​ប៉ូលិស​ស្រុក​កោះធំ​ឃាត់ខ្លួន នៅ​ថ្ងៃទី​៣​ខែកុម្ភៈ​ឆ្នាំ​២០១៦ ម៉ោង​១១​យប់​នៅ​ចំណុច​ក្រោយ​ភូមិ​ត្របែក​ពក​ឃុំ​កំពង់​កុង​ស្រុក​កោះធំ ខេត្តកណ្តាល​។​

    លុះដល់​ព្រឹក​ឡើង​ប៉ូលិស​បាន​ឃាត់ខ្លួន​ស្ត្រី​ម្នាក់ទៀត​បន្ទាប់ពី​ទិញ​គោ​ពី​ចោរ​ជាប់​ចោរ​ទទួលផល​ចោរកម្ម ។​

    ចំណែក​ជនរងគ្រោះ​ឈ្មោះ សែម ធូ ភេទ​ប្រុស​អាយុ​៥៤​ឆ្នាំ​ស្នាក់នៅ​ភូមិ​ត្របែក​ពក ឃុំ​កំពង់​កុង ស្រុក​កោះធំ ខេត្តកណ្តាល​ជា​ម្ចាស់​គោ​។​

   ជនសង្ស័យ​០២​នាក់​ដែល​ត្រូវ​ឃាត់ខ្លួន​៖១-​ឈ្មោះ ទ្បា​ង ធីតា ភេទ​ស្រី​អាយុ​២៩​ឆ្នាំ​នៅ​ភូមិ​កំពង់​កុង​ឃុំ​កំពង់​កុង​ស្រុក​កោះធំ​ខេត្តកណ្តាល មុខរបរ​កសិករ ជា​អ្នក​លួច​គោ​និង​២-​ឈ្មោះ ជូ ជី​ង ភេទ​ស្រី​អាយុ​៥៦​ឆ្នាំ ជនជាតិខ្មែរ មាន​ទីលំនៅ​ភូមិ​ជ្រុង​រមាស ឃុំ​កំពង់​កុង ស្រុក​កោះធំ​ខេត្តកណ្តាល​មុខរបរ​កសិករ​ជា​អ្នកទិញ​គោ​។​

    ប៉ូលិស​បន្តថា នៅ​ថ្ងៃទី​៣​កុ​ម្ភះ​២០១៦ ម៉ោង​ប្រហែល​៧​ព្រឹក ជនរងគ្រោះ​ជា​ម្ចាស់​គោ​បាន​ដឹកគោ​យកទៅ​ចង​ឲ្យ​ស៊ី​ស្មៅ​នៅ​ខាងក្រោយ​ផ្ទះ​ក្នុងភូមិ​ត្របែក​ពក​។​

     លុះដល់​ម៉ោង​ប្រហែល​១១​ថ្ងៃត្រង់​ទៅ​ដឹកគោ​វិញ​បាន​បាត់គោ​ពី​កន្លែង​ចង រួច​ជនរងគ្រោះ​បានមក​ប្ដឹង​ប៉ុស្តិ៍​រដ្ឋបាល​កំពង់​កុង ថា​មាន​ចោរលួច​ដឹកគោ​យកទៅ​បាត់​។​

     បន្ទាប់មក​កម្លាំង​ប៉ូលិស​ប៉ុស្តិ៍​ចុះ​ធ្វើការ​ស្រាវជ្រាវ​រហូត​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​ឈ្មោះ ឡាង ធីតា បាន​ម្នាក់​ជា​អ្នក​លួច​គោ​។ បន្ទាប់មក​សង្ស័យ​ឈ្មោះ ឡាង ធីតា បាន​សារភាពថា ខ្លួន​ពិតជា​បាន​លួច​គោ​របស់​ជនរងគ្រោះ​ពិតប្រាកដ​មែន ហើយ​ធ្វើការ​ស្រាវជ្រាវ​បន្ត​។​

     រហូតមកដល់​ថ្ងៃទី​០៤​ខែ​កុ​ម្ភះ​ឆ្នាំ​២០១៦ វេលា​ម៉ោង​១០​និង​២០​នាទី ក៍​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ជា​ស្ត្រី​ឈ្មោះ ជូ ជី​ង ជា​អ្នកទិញ​គោ​ពី​ឈ្មោះ ឡាង ធីតា​។​

    ពេលនោះ​ឈ្មោះ ជូ ជី​ង បាន​សារភាពថា ខ្លួន​ពិតជា​បាន​ទិញ​គោ​ពី​ឈ្មោះ ឡាង ធីតា ពិតប្រាកដ​មែន ដោយ​ឈ្មោះ​ឡាង ធីតា ដឹកគោ​យកមក​លក់​ឲ្យ​ខ្លួន​ដល់ផ្ទះ​ក្នុងតម្លៃ​២​លាន​២​សែន​រៀល​៕

adverise with khmeread

មតិយោបល់