adverise with khmeread Index

ប្រទះឃើញ​សព​បុរស​ម្នាក់​អណ្តែត​ទឹក​ព្រែក​

    កណ្តាល ៖ សព​បុរស​ម្នាក់​ត្រូវបាន​ប្រទះឃើញ​នៅ​ចំណុច​ព្រែក​ហម ភូមិ​ក្បាលជ្រោយ ឃុំ​ឈើខ្មៅ ស្រុក​កោះធំ ខេត្តកណ្តាល ដោយសារ​លង់ទឹក​។​

     ជនរងគ្រោះ​ឈ្មោះ​សៀម សន ភេទ​ប្រុស អាយុ​៤៨ ឆ្នាំ ជនជាតិខ្មែរ មុខរបរ​កសិករ មាន​ទីលំនៅៗ​ភូមិ​ក្បាលកោះ ឃុំ​ឈើខ្មៅ ស្រុក​កោះធំ ខេត្តកណ្តាល ។​

   ជនរងគ្រោះ​ខាងលើ ជា​មនុស្ស​ញៀន​ស្រា ភ្លេចភ្លាំង និង ផឹកស្រា​ជាប្រចាំ ។​

   ប៉ូលិស​និយាយថា នៅ​មុនពេល​កើតហេតុ​ថ្ងៃទី​០២​ខែកុម្ភៈ​ឆ្នាំ​២០១៦ ជនរងគ្រោះ​ខាងលើ បាន​ផឹកស្រា​ស្រវឹង​ច្រើន​ហួស​ក្នុងផ្ទះ​របស់ខ្លួន ហើយ​ជិះ​ម៉ូតូ​តាមផ្លូវ​ជាតិ​លេខ​១១០​មក​ទិស​ខាងត្បូង​បាត់​។​

    រហូតដល់​វេលា​ម៉ោង​៨​យប់​ថ្ងៃខែ​ឆ្នាំ​ដដែល ជនរងគ្រោះ​ជិះ​ម៉ូតូ​អស់​សាំង ហើយ​ឈប់​ម៉ូតូ​នៅខាងមុខ​រោង​ចាក់​សាំង តែ​អ្នកលក់​មិន​បើកទ្វារ​ចាក់​សាំង​ឲ្យ​ជនរងគ្រោះ​ទុក​ម៉ូតូ​ចោល ហើយ​ដើរចេញ​បាត់ទៅ​។​

    លុះ​មកដល់​ថ្ងៃទី​៤​ខែកុម្ភៈ​ឆ្នាំ​២០១៦ វេលា​ម៉ោង​៦​និង​៣០​នាទី​ព្រឹក ក៏​ប្រទះឃើញ​សាកសព​ជនរងគ្រោះ​អណ្តែត​ទឹក​ក្នុង​ព្រែក​ហម ភូមិ​ក្បាលជ្រោយ​
​ឃុំ​ឈើខ្មៅ ស្រុក​កោះធំ ខេត្តកណ្តាល​។​

    ក្រោយពី​បានទទួល​ព័ត៌មាន​ផ្នែក​ជំនាញ​ប៉ូលិស​ស្រុក​កោះធំ បានទទួល​បញ្ជា​ពី​លោក​អធិការ​ចុះទៅ​ដល់​កន្លែង​កើតហេតុ​រួច​បាន​បង្កើត​គណៈកម្មកា​រ​មាន​អាជ្ញាធរ​មូលដ្ឋាន ប៉ុស្តិ៍នគរបាល​រដ្ឋបាល ដើម្បី​ធ្វើការ​ពិនិត្យ​សាកសព​ជនរងគ្រោះ ឃើញថា​ជនរងគ្រោះ ពុំមាន​ស្លាកស្នាម​អ្វី​គួរ​ឲ្យ​កត់សម្គាល់​ពាក់ព័ន្ធ​នឹង​ករណី ឃាតកម្ម​ទ្បើ​យ គឺ​ពិតជា​លង់ទឹក​បណ្តា​លស្លា​ប់ ប្រាកដ​មែន ។​

    ក្រោយ​ការពិនិត្យ​រួច​សមត្ថកិច្ច​បាន​អនុញ្ញាតិ​ប្រគល់​សាកសព​ជូន​ក្រុមគ្រួសារ​ជនរងគ្រោះ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕​

adverise with khmeread

មតិយោបល់