adverise with khmeread Untitled 1

បាត់​ខ្លួន​ជាង ២០​ថ្ងៃ ប្រទះឃើញ​សព​បុរស​ម្នាក់​សល់​តែ​គ្រោងឆ្អឹង

    កំពង់ស្ពឺ​៖ សព​បុរស​ម្នាក់​ត្រូវបាន​គេ​ប្រទះឃើញ​នៅ​ថ្ងៃទី​៣ ខែកុម្ភៈ ឆ្នាំ​២០១៦ ក្នុង​ដី​ឡូ​តិ៍​មួយកន្លែង ក្រោយ​ផ្ទះ ត្រូវ​ចំណុច​គីឡូម៉ែត្រ​លេខ​៧៥ ផ្លូវជាតិ​លេខ​៤៤ ភូមិ​ផ្លោ​ច ឃុំ​ត្រពាំង​ជោ ស្រុក​ឱ​រ៉ា​ល់ ខេត្តកំពង់ស្ពឺ​។​

    ប៉ូលិស​និយាយថា ជនរងគ្រោះ​ឈ្មោះ ទី ម៉េង ហៅ ហឿន ម៉េង អាយុ​៤៤​ឆ្នាំ មុខរបរ ជាជាង​សំណង់ រស់នៅ​ភូមិ​ពោធិ៍​មាស ឃុំ​ត្រពាំង​ជោ ស្រុក​ឱ​រ៉ា​ល់ មាន​ប្រពន្ធ ឈ្មោះ សុខ សារ៉ន អាយុ​៤៥​ឆ្នាំ មានកូន​៤​នាក់ ក្នុងបន្ទុក​។​

    ប៉ូលិស​បន្តថា នៅ​មុនពេល​កើតហេតុ ទី ម៉េង នេះ បានទទួល​ធ្វើ​របង និង​ក្លោងទ្វា​វត្ត​ផ្លោ​ច​។ លុះ​នៅ​ថ្ងៃទី​១១ ខែមករា ឆ្នាំ​២០១៦ ក៏​បាត់​ខ្លួន មិនដឹង​ទៅណា នោះទេ​។​
   ស្រាប់តែ​រំលង​ជាង​២០​ថ្ងៃ អ្នកភូមិ​ម្នាក់​ឈ្មោះ ស៊ិន ភក្តី បាន​ប្រទះឃើញ ជនរងគ្រោះ​ដេកស្លាប់​នៅក្នុង​ដី​ឡូ​តិ៍ មួយ​រលួយ​សល់​តែ​គ្រោងឆ្អឹង ហើយ​បាន រាយការណ៍ ជូន​ប៉ូលិស​។ ប៉ូលិស​សន្និដ្ឋានថា​អាច​ខ្យល់គរ​ដួល​ស្លាប់​។​

    ជនរងគ្រោះ​មាន​ជម្ងឺសរសៃប្រសាទ ហើយ​ក្រោយ​ពិនិត្យ​សព​ជនរងគ្រោះ​ត្រូវបាន​ប្រគល់ជូន​ក្រុមគ្រួសារ យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

adverise with khmeread

មតិយោបល់