adverise with khmeread Google safe browsing

Google Chrome ជំនាន់​ថ្មី​នឹង​ជួយ​អ្នក​ពី​ការបោកប្រាស់​នៅលើ​អ៊ី​ន​ធឺ​ណេ​ត​

​    ​អ្នក​កំពុងតែ​ព្យាយាម​ដោ​ន​ឡូត​កម្មវិធី​ដែល Free និង​ប៊ូល​តុង​ដែល​អ្នក​ចុច​គឺ​ពាក្យ Download អ្វី​ទាំងនោះ​គឺ​បោកប្រាស់​។ បើ​អ្នក​ចុច​លើ​វា នោះ​កុំព្យូទ័រ​របស់​អ្នកនឹង​ប្រឈមមុខ​នឹង​វីរុស​កុំព្យូទ័រ​ជាមិនខាន​។​

​    ​ឥឡូវនេះ Google កំពុងតែ​ព្យាយាម​បង្កើត​នូវ​មុខងារ​ថ្មី ដែល​អាច​ការពារ​អ្នក​ពី​មេរោគ​ទាំងនោះ​ដោយ​ឲ្យ​សញ្ញា​ប្រកាសអាសន្ន​ទៅ​អ្នកប្រើប្រាស់​។​

​    ​ជំនាន់​ថ្មី​នៃ Google Chrome ត្រូវបាន Update កាលពី​ថ្ងៃ​ពុធ​ទី​៣ ខែកុម្ភៈ​នេះ​ដែល​មុខងារ​ថ្មី​មាន​ឈ្មោះថា Google's Safe Browsing ហើយ​វា​នឹង​បើក​ដោយ​ស្វ័យប្រវត្តិ​នៅលើ​កម្មវិធី​រុករក Chrome តែម្ដង​។​

​    ​សញ្ញា​ប្រកាសអាសន្ន​នោះ​នឹង​ប្រាប់​អ្នក​ថា​វេ​ប​សាយ​ដែល​អ្នក​កំពុងបើក​មាន​គ្រោះថ្នាក់ បន្ទាប់មក​អ្នក​អាច​ជ្រើសរើស​បាន​ដោយ​ការចាកចេញ​ពី​វេ​ប​សាយ​នោះ ឬក៏​បន្ត​។​

​    ​បច្ចុប្បន្ន​ការវាយប្រហារ​ពី​សំណាក់ Hacker មាន​លក្ខណៈ​ទ្រង់ទ្រាយ​ធំ​ណាស់ ហើយ​ថ្មីៗ​នេះ​ផងដែរ​វេ​ប​សាយ​ទិញ​ទំនិញ​អន​ឡាញ​ធំ​មួយ​នៅ​ប្រទេស​ចិន Alibaba ក៏ត្រូវ​បាន Hacker វាយប្រហារ​ផងដែរ​។ ដោយហេតុនេះ​ទើប​ថ្ងៃ​ពុធ ទី​៣​កុម្ភៈ​នេះ Google បាន​បង្កើត​នូវ Chrome ជំនាន់​ថ្មី​ដើម្បី​បញ្ជៀ​ស​ពី​ការចូល​អន្ទាក់​របស់​ក្រុម Hacker៕​

adverise with khmeread
ប្រភព៖ ស៊ីណេត

អ្នកនឹងចូលចិត្ត

មតិយោបល់