កុមារា ​២ ​នាក់​លង់ទឹក​ស្រះ​ស្លាប់​ម្នាក់,​ ដេកពេទ្យ​ម្នាក់​

    កណ្តាល ៖ មាន​ករណី​កុមារា​អាយុ​ ៦ ​ឆ្នាំ​លង់ទឹក​ស្លាប់​និង​កុមារ​អាយុ​ ៤ ​ឆ្នាំ​កំពុង​ដេកពេទ្យ បង្ក​ការភ្ញាក់ផ្អើល​កាលពី​ថ្ងៃទី​២៧​ ឧសភា​ ឆ្នាំ​២០១៧ ​វេលា​ម៉ោង​៤ ​និង​៣០​នាទី ល្ងាច​នៅ​ចំណុច​ភូមិ​រលួស ឃុំ​ដើម​ឫស ស្រុក​កណ្ដាលស្ទឹង ខេត្តកណ្ដាល​។​

    ប៉ូលិស​និយាយថា ជនរងគ្រោះ​១.​ឈ្មោះ ​ភន សីហ​ឧ​ត្ត​ម ភេទប្រុស អាយុ​០៦​ឆ្នាំ ​រស់នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ​នៅក្នុង​បន្ទុក​ស្លាប់ ​និង​២.​ឈ្មោះ ​តែ ប៊ុន​ផាន ភេទប្រុស អាយុ​០៤​ឆ្នាំ​រស់នៅ​ភូមិ​កើតហេតុ​ខាងលើ​នៅក្នុង​បន្ទុក កំពុង​សម្រាក​នៅ​មន្ទីរពេទ្យ​។​

    ប៉ូលិស​បន្តថា នៅ​ថ្ងៃទី​២៧​ ឧសភា​ ២០១៧​ មុនពេល​កើតហេតុ​ក្មេងរងគ្រោះ​បាន​លេង​ទឹកភ្លៀង ជាមួយ​ក្មេង​ចំនួន​៣​នាក់​នៅ​មាត់​ស្រះ។ ​លុះដល់​វេលា​ម៉ោង​កើត​​ហេតុ​ខាងលើ ក្មេងរងគ្រោះ​ឈ្មោះ ​ភន សីហ​ឧ​ត្ត​ម និង​ក្មេងរងគ្រោះ​ឈ្មោះ ​តែ ប៊ុន​ផាន បាន​រអិល​ជើង​ឆ្លាក់​ក្នុង​ស្រះ​ទឹក។​

    ភ្លាមនោះ​ក្មេង​ម្នាក់ទៀត​ឈ្មោះ ​ឌឿ​ន លី​ហេង ​បាន​រត់​មក​ប្រាប់​ឪពុក​ម្ដាយ​ក៏​ផ្អើលឆោឡោ រួច​ចាស់ៗ​ក្នុងភូមិ​បាននាំគ្នា​ចុះទៅ​រាវរក​ឃើញ​ក្មេងរងគ្រោះ​ឈ្មោះ តែ ប៊ុនផាន រួច​ក៏​បញ្ចូនទៅ​មន្ទីរពេទ្យ​គន្ធបុប្ផា ដើម្បី​សង្គ្រោះ​។​

    ចំណែក​ក្មេងរងគ្រោះ​ឈ្មោះ ​ភន សីហ​ឧ​ត្ត​ម បាន​លង់ទឹក​ស្លាប់​នៅក្នុង​ស្រះ ពេល​រាវ​រកឃើញ បន្ទាប់មក​បាន​រាយការណ៍​មក​សមត្ថកិច្ច។​

    សមត្ថកិច្ច​បាន​ពិនិត្យ​រួមមាន​កម្លាំង​ជំនាញ កម្លាំង​ប៉ុស្ដិ៍ អជ្ញាធរ​មូលដ្ឋាន​និង​គ្រូពេទ្យ​ចុះ​មកដល់​កន្លែងកើតហេតុ​ធ្វើការ​ពិនិត្យ​ទៅលើ​សាកសព​ឃើញថា​សព​ពិតជា​ស្លាប់​ដោយសារ​លង់ទឹក​ប្រាកដ​មែនហើយ​ពុំមាន​ស្លាកស្នាម​អ្វី​ផ្សេង​ទេ​ក្រោយពេល​ពិនិត្យ​រួច បានប្រគល់​សព​ជូន​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕​

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab