adverise with khmeread 1

គន្លឹះ ១០ ដែល​ធ្វើឱ្យ​មនុស្ស​ជោគជ័យ​

    ​"​ភាពជោគជ័យ​គឺជា​រឿង​សាមញ្ញ​។ ពោល ត្រូវធ្វើ​អ្វីដែល​ត្រឹមត្រូវ ធ្វើ​វា​ភ្លាម ធ្វើ​វា​ឱ្យចំ​ពេល​"​។ នេះ​ជា​សម្រង់​ពាក្យ​ដែល​នាំ​មនុស្ស​ឆ្ពោះទៅរក​ភាពជោគជ័យ ប៉ុន្តែ​ដើម្បី​ក្លាយជា​មនុស្ស​ជោគជ័យ​ពិតប្រាកដ អ្នក​ត្រូវមាន ១០ ចំណុច​ដូចខាងក្រោម​៖

​    ​១. ភាសា​របស់​អ្នកគ្រប់គ្រង​ដែល​ពោរពេញ​ដោយ​ការជំរុញ​លើកទឹកចិត្ត​
​    ​- ខ្ញុំ​ទុកចិត្ត​អ្នក​
​    ​- អរគុណ​
​    ​- តើ​អ្នក​គិត​យ៉ាងណាដែរ​?
​    ​- តើ​ខ្ញុំ​អាចជួយ​អ្វី​បាន​?
​    ​- ខ្ញុំ​មាន​មោទនភាព​ចំពោះ​អ្នក​ណាស់​

​    ​២. មេដឹកនាំ​ឆ្លាត​វៃ​
​    ​រៀប​ផែនការ​ទុក​មុន​រាប់​ទសវត្សរ៍​, គិតទុក​មុន​រាប់​ឆ្នាំ​, ធ្វើការ​ទុក​មុន​រាប់​ខែ​, រស់នៅ​ដោយ​រីករាយ​រាល់ថ្ងៃ និង អបអរ​គ្រប់​កាលៈទេសៈ​។

​    ​៣. មិន​ចូលចិត្ត​ឡើយ​នូវ​ពាក្យ​ខាងក្រោម​៖
​    ​- រអ៊ូរទាំ​
​    ​- ធ្វើ​ពុធ​
​    ​- ស្តីបន្ទោស​
​    ​- ខ្ជិលច្រអូស​
​    ​- អន់ចិត្ត​

​    ​៤. ខិតខំ​ប្រឹងប្រែង​
​    ​- បណ្តុះ​គំនិត​ដល់​អ្នកដទៃ​
​    ​- រៀនសូត្រ​ពី​អ្នកដទៃ​
​    ​- បង្រៀន​អ្នកដទៃ​
​    ​- ផ្តល់​ការទុកចិត្ត​ដល់​អ្នកដទៃ​
​    ​- ផ្តល់​អំណាច​ដល់​អ្នកដទៃ​

​    ​៥. មិន​ចាប់អារម្មណ៍​នឹង​
​    ​- លុយ​
​    ​- តំណែង​ហ៊ឺហា​
​    ​- គោរមងារ​

​    ​៦. ចាប់អារម្មណ៍​ទៅលើ​
​    ​- សទ្ធា​ទាន (​ទឹកចិត្ត​សប្បុរស​)
​    ​- ភាពស្មោះត្រង់​
​    ​- មនុស្សធម៌​

​    ​៧. មាន​លក្ខណៈសម្បត្តិ​ពិសេស ២
​    ​- មានការ​អត់ធ្មត់​ខ្ពស់ ពេល​គ្មានអ្វីៗ​ទាំងអស់​
​    ​- មាន​ឥរិយាបថ​ល្អ ពេល​មាន​អ្វីៗ​គ្រប់យ៉ាង​

​    ​៨. មិនចេះ​សង្វាត​រកតែ​
​    ​- លុយ​
​    ​- តំណែង​
​    ​- ការសរសើរ​
​    ​- ផ្លូវ​កាត់​ទៅរក​ជោគជ័យ​
​    ​- ត្រាប់​តាម​គេ​ទាំង​ងងឹត​ងងុល​

​    ​៩. សង្វាត​រក​
​    ​- ការអប់រំ​
​    ​- ការងារ​ដ៏​មានន័យ​
​    ​- មធ្យោបាយ​ជួយ​អ្នកដទៃ​
​    ​- សុភមង្គល​
​    ​- សេចក្តីស្រឡាញ់​

​    ​១០. ជា​មនុស្ស​ពោរពេញ​ដោយ​ការយកចិត្តទុកដាក់ និង​រីករាយ​ក្នុង​ជីវិត ព្រមទាំង​មាននូវ​៖
​    ​- ការដឹងគុណ​
​    ​- ចង់​ចេះ​ចង់ដឹង​ឥត​ឈប់​
​    ​- ចិត្ត​ទូលាយ​
​    ​- ចេះ​ដាក់ខ្លួន និង​ចិត្តល្អ​
​    ​- សុទិដ្ឋិនិយម​៕

adverise with khmeread
ប្រភព៖ ប៊ី​ស​នី​ស​អ៊ី​ន​សាយ​ឌ័​រ​

អ្នកនឹងចូលចិត្ត

មតិយោបល់