adverise with khmeread A woman in beijing shops

ក្រុម Hacker វាយប្រហារ ២០​លាន​គណនី​នៅលើ​វេ​ប​សាយ Taobao Shopping របស់ Alibaba

​    ​ក្រុម Hacker ក្នុងប្រទេស​ចិន ប៉ុនប៉ង​វាយប្រហារ​គណនី​សកម្ម​ចំនួន​ជាង ២០​លាន​គណនី​នៅលើ​វេ​ប​សាយ Taobao របស់​ក្រុមហ៊ុន Alibaba Group Holding Ltd នៅលើ​ប្រព័ន្ធ​កុំព្យូទ័រ Cloud ផ្ទាល់ខ្លួន នេះ​បើ​យោងទៅលើ​របាយការណ៍​ប្រព័ន្ធ​ផ្សព្វផ្សាយ​មួយ​នៅក្នុង​ប្រទេស​ចិន​។​

​    ​ក្រុមអ្នកវិភាគ​បាន​និយាយថា​របាយការណ៍​បានមកពី The Paper បានធ្វើ​ឲ្យ​បញ្ជី​ភាគហ៊ុន​នៅ​អាមេរិក​ធ្លាក់ចុះ ៣,៧​ភាគរយ​កាលពី​ថ្ងៃ​ពុធ​នេះ​។​

​    ​អ្នកនាំពាក្យ​នៅ Alibaba បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា​ក្រុមហ៊ុន​ខ្លួន​ត្រូវបាន​ដឹងថា​មាន​វាយប្រហារ​ពី​ចម្ងាយ ហើយក៏​អំពាវនាវ​ឲ្យ​អ្នកប្រើប្រាស់​ទាំងអស់​មេត្តា​ផ្លាស់ប្ដូរ​លេខ​សំងាត់​ផ្ទាល់ខ្លួន​ជាបន្ទាន់ ហើយ​ក្រុមហ៊ុន​កំពុងធ្វើការ​ជាមួយ​ប៉ូលិស​ដើម្បី​ធ្វើការ​ស្រាវជ្រាវ​អំពី​រឿងនេះ​។​

​    ​ក្រុមហ៊ុន​ចិន​ដ៏​ធំ​មួយ​នេះ​កំពុង​ដុតដៃដុតជើង​ដោះស្រាយ​រឿងនេះ ហើយ​អ្នកជំនាញ​ខាង​ប្រព័ន្ធ​សុវត្ថិភាព​និយាយថា យើង​ត្រូវការ​ពេល​ច្រើន​ដើម្បី​ដោះស្រាយ មុនពេល​មានការ​ការពារ​ដែល​ចាប់ផ្ដើម​ពី​ភាគី​អាមេរិក​។​

​    ​ក្នុងករណី​ចុងក្រោយ Hacker បានទទួល​ទិន្នន័យ​ឈ្មោះ​និង​លេខ​សំងាត់​ជាង ៩៩​លាន​ពី​អ្នកប្រើប្រាស់ នេះ​បើ​យោងទៅលើ​របាយការណ៍​ពី​អ្នក​គ្រប់​គ្រង់​វេ​ប​សាយ​មួយ​នៅ​ក្រសួង​ការពារ​សុវត្ថិភាព​សារ​ធា​រណៈ​របស់​ចិន​។​

​    ​Hacker ប្រើ​នូវ​វិធីសាស្ត្រ​យក​ពាណិជ្ជកម្ម​របស់ Alibaba ក្លែងក្លាយ​នៅលើ Online ប​ញ្ជូ​ល​ទៅក្នុង​វេ​ប​សាយ Taobao​។ ចំណោម​អ្នកប្រើប្រាស់​៩៩​លាន​នាក់ មាន​២២,៥៩​លាន​នាក់​ត្រូវបាន​រកឃើញថា​កំពុង​ប្រើប្រាស់​នៅលើ Online នេះ​បើតាម​សំដី​របស់​អ្នកគ្រប់គ្រង​មក​ក្រសួង​ការពារ​សុវត្ថិភាព​សារ​ធា​រណៈ​របស់​ចិន​។​

​    ​ទាក់ទង​នឹង​រឿងនេះ​ដែរ គេ​រកបាន​ឃើញថា ក្រុម Hacker បានដាក់​នូវ​ព័ត៌មាន​ក្លែងក្លាយ​ចូល​វេ​ប​សាយ Taobao តាំងពី​កណ្ដាល​ខែតុលា ហើយ​ទើបតែ​ដឹង​ក្នុង​ខែធ្នូ ខណៈនោះ​ដែរ Alibaba បាន​សរសេរ​របាយការណ៍​ប្ដឹងទៅ​ប៉ូលិស​ដើម្បី​ធ្វើការ​ដោះស្រាយ​៕

adverise with khmeread
ប្រភព៖ CNA

អ្នកនឹងចូលចិត្ត

មតិយោបល់