adverise with khmeread Gettyimages 180239361

ខែក្រោយ​នេះ Apple ប្រហែល​នឹង​ប្រកាស​ផលិតផល​ថ្មី​របស់ខ្លួន​

​    ​អ្នកគាំទ្រ Apple កំពុងទ​ង្ទឹ​ង​រង់ចាំ iPhone 5SE ពីព្រោះ​ពួកគេ​មិន​ចូលចិត្ត​នូវ​ម៉ូត​មុន​របស់ Apple ទេ ហើយ​ចំពោះ​ម៉ូត​ថ្មី​នេះ​អាច​នឹង​ចេញ​នៅ​ខែក្រោយ​នេះ​។​

​    ​អង្គភាព​មួយ​នៅ​ទីក្រុង Cupertino រដ្ឋ California ត្រូវបាន​រំពឹងទុក​ថា​នឹង​ប្រកាស​ចេញ​នូវ​ទូរស័ព្ទ​ជំនាន់​ថ្មី​របស់ខ្លួន​នៅ​រង្វង់​ថ្ងៃទី​១៥ ខែមីនា​ខាងមុខ ខណៈ​ក្រុមហ៊ុន​នឹង​ផលិត​ទូរស័ព្ទ iPhone តូច​ច្រលឹង នេះ​បើ​យោងទៅលើ​វេ​ប​សាយ 9tomac ។​

​    ​ក្រុមហ៊ុន Apple មិនទាន់បាន​បញ្ជាក់​ពី​ការបង្កើត​នូវ​គម្រោង​នៃ​ផលិតផល​ថ្មី​របស់ខ្លួន​នៅឡើយ​ទេ​។ ប៉ុន្ដែ​របាយការណ៍​មួយ​ដែល​លេច​ធ្លាយ​ថា​ក្រុមហ៊ុន Apple នឹង​បង្កើត​នូវ​ទូរស័ព្ទដៃ​ថ្មី iPhone 5se ដែលមាន​អេក្រង់ ៤​អ៊ី​ញ ស្គាល់ Live Photo មាន Processor ល្អ និង​ការធ្វើឱ្យ​ប្រសើរឡើង​នៃ​កាមេរ៉ា​។​

​    ​ផ្ទុយទៅវិញ​លោក Gene Munster អ្នកវិភាគ​ការស្រាវជ្រាវ​ជាន់ខ្ពស់​នៅ Piper Jaffray ដែលជា​អ្នក​គ្របដណ្ដប់​នៅ​ក្រុមហ៊ុន Apple គិតថា​ក្រុមហ៊ុន​មួយ​នេះ​នឹងមិន​ចេញ​ទូរស័ព្ទ​ដែលមាន​រាង​តូច​នោះទេ នៅពេល​ចេញលក់​នូវ​ទូរស័ព្ទដៃ​ថ្មី​ឆ្នាំក្រោយ​។ "​យើង​គិតថា​ទូរស័ព្ទ​ជំនាន់​ក្រោយ​ប្រហែល​មាន​ឈ្មោះថា iPhone 7c" នេះ​បើតាម​សំដី​របស់លោក Gene Munster​។​

​    ​យ៉ាងណាក្ដី​រឿងនេះ​នៅតែ​ជា​អា​ថ៍កំ​បាំង​សម្រាប់​អ្នកគាំទ្រ ហើយក៏​មិនមាន​ប្រភព​ច្បាស់​ណាមួយ​ដែល​អាច​ទុកចិត្ត​នៅឡើយ​នោះទេ មានតែ​ចាំមើល​នៅ​ខែ​ក្រោយនេះ​ទាំងអស់គ្នា​៕

adverise with khmeread
ប្រភព៖ ថែម

អ្នកនឹងចូលចិត្ត

មតិយោបល់