ស្រាបៀរ លីអូ បានរកឃើញអ្នកឈ្នះរង្វាន់ម៉ូតូ Honda Dream ពីកម្មវិធីគាស់ភ្លាម ឈ្នះភ្លែត 2017

ស្រាបៀរ លីអូ ទើបតែបានប្រគល់រង្វាន់ម៉ូតូ​​​ដល់អ្នកអ្នកឈ្នះ​រង្វាន់នៅក្នុងកម្មវិធី គាស់ភ្លាម ឈ្នះភ្លែតរបស់ខ្លួនក្នុងឆ្នាំ 2017  នេះ។ កម្មវិធីនេះបានធ្វើឡើងនៅថ្ងៃទី 28 ខែឧសភា នៅស្ថានីយ៍ ទូរទស្សន៍ MyTV ក្នុងកម្មវិធី Leo Surprise ។ អ្នកឈ្នះរង្វាន់ម៉ូតូ Honda Dream 2017 បានមកពីទូទាំងប្រទេសមានរាជធានីភ្នំពេញ និងបណ្តាខេត្តនានា។

លោក ព្រាប សុវណ្ណ តំណាងឲ្យក្រុមហ៊ុនស្រាបៀរ លីអូ បានមានប្រសាសន៍ថារង្វាន់ធំរថយន្ត Mazda CX5 និងរង្វាន់ជាច្រើនទៀតកំពុងតែរង់ចាំលោកអ្នកពីកម្មវិធីគាស់ភ្លាម​ ឈ្នះភ្លែត 2017 ។ កម្មវិធី គាស់ភ្លាម ឈ្នះភ្លែត ពីស្រាបៀរ លីអូ  បង្កើតឡើងដើម្បីជាកិច្ចតបស្នងដល់អតិថិជនរបស់ខ្លួនសម្រាប់ការគាំទ្ររបស់ពួកគាត់។

អតិថិជនស្រាបៀរ លីអូ នៅតែមានឱកាសឈ្នះក្នុងកម្មវិធី គាស់ភ្លាម ឈ្នះភ្លែត ពីស្រាបៀរ លីអូ នៅទូទាំងប្រទេស ដែលកម្មវិធីនឹងចាប់ផ្តើមរហូតដល់ដំណាច់ឆ្នាំ 2017 នេះ។ ដោយគ្រាន់តែលោកអ្នកគាស់ក្រវិលកំប៉ុង និងគម្របដបស្រាបៀរ លីអូ រួចស្វែងរកមើលរង្វាន់ ដើម្បីមានឱកាសឈ្នះរង្វាន់ធំរថយន្ត Mazda CX5 ស៊េរីថ្មី ម៉ូតូ Honda Dream 2017 ទូរទស្សន៍ Samsung 32 អ៊ីញ រង្វាន់ទឹកប្រាក់ និងរង្វាន់ជាច្រើនទៀត។ អ្នកឈ្នះបន្ទាប់អាចជារូបអ្នក ។

ស្រាបៀរ លីអូ ភាពរីករាយដែលអ្នកចង់បាន!

adverise with khmeread
tiger
Loading ad ...