រថយន្តរបស់អ្នកប៉ះទង្គិចនិងកំពិតមែនទេ? រឿងដំបូងដែលអ្នកត្រូវធ្វើគឺទៅរកជាង? ឈប់សិនកុំទាន់អាល់ចំណាយប្រាក់លើជាងអី ខាងក្រោមនេះគឺជាវិធីមានប្រសិទ្ធភាព ងាយនឹងធ្វើបានដោយខ្លួនឯង។
១. ប្រដាប់ប៊ូមបង្គន់
របស់នេះមិនមែនប្រើតែលើបង្គន់ស្ទះនោះទេ អ្នកអាចយកវាមកប្រើដើម្បីដោះស្រាយបញ្ហាកំពិតរថយន្តផងដែរ។
២. ទឹកកកស្ងួត
ត្រូវប្រាកដថា អ្នកពាក់ស្រោមដៃនៅពេលប្រើទឹកកកស្ងួត។ ដាក់នៅលើកន្លែងកំពិត ៣០ វិនាទី ហើយដកចេញនិងអនុវត្តម្ដងហើយម្ដងទៀតរហូតទាល់តែវាស្អាតឡើងវិញ។
៣. ដាក់ហាលថ្ងៃត្រង់
ដាក់ហាលថ្ងៃចោលក៏វារលាស់មកវិញដែរ។
៤. ទឹកក្ដៅ
ប្រសិនបើអ្នកចង់បានឆាប់ ដាំទឹកក្ដៅរួចស្រោចពីលើកន្លែងកំពិត ២ កំសៀវ។ ពេលចាក់ពីលើត្រូវចាក់យឺតៗ។
៥. ប្រដាប់ផ្លុំសក់
ប្រើប្រដាប់ផ្លុំសក់ កម្ដៅលើកន្លែងដែលកំពិតឱ្យក្ដៅ បន្ទាប់មកយកកង្ហា ឬទុកចោលឱ្យខ្យល់ត្រជាក់ប៉ះ វានឹងរលាស់មកវិញធម្មតា៕
