adverise with khmeread Blank

ក្មេងប្រុសអាយុ១៤ឆ្នាំរំលោភកុមារីអាយុ៥ឆ្នាំ ត្រូវប៉ូលិសចាប់ខ្លួន

   បាត់ដំបង ៖ ក្មេងប្រុសអាយុ១៤ឆ្នាំម្នាក់ត្រូវបានប៉ូលិសស្រុកសង្កែចាប់ខ្លួនកាលពីថ្ងៃទី៤ធ្នូឆ្នាំ២០១៥វេលាម៉ោង១០និង១៥នាទីនៅចំណុចភូមិអូរមុនី១ ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង បន្ទាប់ពីបានធ្វើសកម្មភាពចាប់រំលោភកុមារីអាយុ៥ឆ្នាំរួចមក។
    ប៉ូលិសស្រុកសង្កែបានឲ្យដឹងថា ស្ត្រីព្រីង ហឿមអាយុ៤៥ឆ្នាំស្នាក់នៅភូមិអូរមុនី១ ឃុំអន្លង់វិល ស្រុកសង្កែបានមកប្តឹងនៅអធិការដ្ឋានប៉ូលិសស្រុកសង្កែថាមានក្មេងប្រុសឈ្មោះព-ភអាយុ១៤ឆ្នាំរស់នៅក្រុមទី១៧ភូមិអូរមុន្នី១ឃុំអន្លង់វិលបានចាប់រំលោភកូនស្រីរបស់គាត់ឈ្មោះង-ស-ងអាយុ៥ឆ្នាំរស់នៅភូមិ.ឃុំដូចគ្នា។
    ក្រោយពីទទួលពាក្យបណ្តឹងរួចកម្លាំងប៉ូលិសបានចុះឃាត់ខ្លួនក្មេងប្រុសមកសាកសួរ ហើយក្មេងនោះបានសារភាពថាខ្លួនបានប្រព្រឹត្តមែននៅក្នុងចម្ការក្រូចក្រោយផ្ទះកាលពីថ្ងៃទីមិនចាំក្នុងខែវិច្ឆិកាឆ្នាំ២០១៥។ករណីនេះប៉ូលិសបានរៀបចំសំណុំរឿងបញ្ជូនទៅតុលាការ ៕

adverise with khmeread

មតិយោបល់