តាមគោលការណ៍ទូទៅប្រាប់មនុស្សយើងគ្រប់ៗគ្នាគួរពិសាទឹកឲ្យបាន ១ថ្ងៃពី៨ទៅ១០កែវ ប៉ុន្តែតាមពិតគួរពិសាទឹកប៉ុន្មានកែវនោះវា ផ្អែកទៅលើទម្ងន់ខ្លួនរបស់មនុស្សម្នាក់ៗច្រើនជាង។
វិធីគណនាងាយស្រួល គឺត្រូវយកទម្ងន់ខ្លួនរបស់អ្នកចែកនឹង៨។ ឧទាហរណ៍ លោកអ្នកមានទំងន់៥៦គក្រ ចែកនឹង៨ស្មើនឹង៧នោះមាន ន័យថាអ្នកគួរពិសាទឹក ១ថ្ងៃ៧កែវ ហើយក៏អាចពិសាលើសពីនេះបន្តិចបន្តួចប៉ុន្តែមិនគួរឲ្យតិចជាងនេះទេ៕
