adverise with khmeread 1

លើក​ដុំ​ទម្ងន់​ជួយ​ដល់​សុខភាព​មនុស្ស​ចាស់​

​    ​ថ្មីៗ​នេះ​សមាគមន៍​ជំងឺ​បេះដូង​អាមេរិក (American Health Association) បាន​អះអាងថា​ការលើក​ដុំ​ទម្ងន់​តូចៗ​អាចជួយ​ឲ្យ​មនុស្ស​ចាស់ និង​អ្នកជំងឺ​បេះដូង​មាន​សុខភាព​រឹងមាំ​ជាង​មុន​។​

​    ​សមាគមន៍​អ្នកជំងឺ​បេះដូង​បាន​អះអាង​ដូចនេះ​ថា ដោយសារ​យោងតាម​ការ​សិក្សា​រយៈពេល​១០​សប្តាហ៍​ទៅលើ​មនុស្ស​ចាស់​ដែលមាន អាយុ​ជា​មធ្យម​៨៧​ឆ្នាំ​ដែល​លើក​ដុំ​ទម្ងន់​រកឃើញថា​ពួកគាត់​មាន​សាច់ដុំ​រឹងមាំ​អាច​ឡើង​កាំជណ្តើរ​បាន ខណៈដែល​ការសិក្សា​លើ​ស្ត្រី​វ័យ​ចំណាស់​ដែលមាន​ជំងឺ​បេះដូង​រយៈពេល​១០​សប្តាហ៍​បង្ហាញថា​កម្លាំង​សាច់ដុំ​បាន​កើនឡើង ៤៣% ហើយ​អាច​ដើរ​បាន​ចម្ងាយ​កើនឡើង ៤៦% ក្នុងអំឡុងពេល​ដើរ​៦​នាទី​។ ប៉ុន្តែ​បណ្ឌិត អា​មី​ត ខេ​រ៉ា​(Amit khera) ពី​សាកលវិទ្យាល័យ វេជ្ជសាស្ត្រ តិច​សាស់ ភាគ​និរតី (University of Texas South-western MedicalCenter) បាន​មានប្រសាសន៍ថា​អ្នកជំងឺ​បេះដូង​អាច​លើក​ដុំ​ទំងន់ ០,៥​គ​ក្រ ទៅ ២​គ​ក្រ​បាន​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់