adverise with khmeread 1

ចង់ដឹងថា​អ្នកជា​មនុស្ស​ខ្វាក់​ពណ៌​ឬក៏​អត់​សូម​សម្លឹងមើល​ឱ្យចំ​កណ្តាល​រូបភាព​នេះ​!

​    ​ក្នុង​ល្បិច​បង្វឹក​ខួរក្បាល​មួយ​នេះ អ្នកនឹង​មើលឃើញ​រូបភាព​ស​ខ្មៅ​ប្រែ​ទៅជា​រូបភាព​ពណ៌​ធម្មជាតិ​។ ប្រសិនបើ​អ្នក​មិន​ជឿ​ទេ សូម​សាកល្បង​សម្លឹងមើល​ឱ្យចំ​កណ្តាល​ចំណុច​ក្រហម​នេះ​សាកល៎​មើល​!

​    ​សូម​សម្លឹងមើល​រូបភាព​នេះ​ឱ្យ​កៀក​បំផុត​! តើ​អ្នកឃើញ​រូបភាព​ស​ខ្មៅ​? ប្រសិនបើ​ចម្លើយ​របស់​អ្នក​ឆ្លើយថា ពិតជា​ឃើញ​ស​ខ្មៅ​មែន ដូច្នេះ​អ្នក​ឆ្លើយបាន​ត្រឹមត្រូវ​ហើយ​! ប៉ុន្តែ​សូម​មើលថា​តើ​មាន​អ្វី​កើតឡើង​នៅក្នុង​វីដេអូ​ខាងក្រោម​នេះ​។

​    ​សូម​សម្លឹង​មើលទៅ​ចំណុចកណ្តាល​នៃ​រូបភាព​នេះ​!
 

​    ​ប្រសិនបើ​អ្នកឃើញ​រូបភាព​នេះ​ប្រែ​ចេញ​ជា​ពណ៌​ធម្មជាតិ​ភ្លាមៗ នោះ​មានន័យថា​អ្នក​មិនបាន​ខ្វាក់​ពណ៌​នោះទេ​។ ផ្ទុយ​មកវិញ ប្រសិនបើ​មិន​ប្រែ​ពណ៌​អ្វី​ទេនោះ នោះ​មានន័យថា​អ្នក​ពុំបាន​ផ្តោត​ឱ្យបាន​គ្រប់គ្រាន់​ទៅលើ​ចំណុចកណ្តាល ឬ​បើ​មិន​អ​ញ្ជឹ​ង​ទេ អ្នក​ប្រហែល​មាន​បញ្ហា​ខ្វាក់​ពណ៌​ហើយ​។

​    ​នេះ​គ្រាន់តែ​ជា​យន្តការ​សម​ញ្ញ​មួយ ហៅថា Opponent-Process Theory ដែល​គេ​បង្កើតឡើង​ក្នុង​ទសវត្ស៍ ១៨៧០​។ គេ​តែង​យក​ពណ៌​ផ្ទុយគ្នា​ដូចជា​ក្រហម​ជាមួយ​បៃតង និង លឿង​ជាមួយ​ខៀវ ដើម្បី​ធ្វើតេស្ត​ថា​តើ​អ្នក​បាន​ខ្វាក់​ពណ៌​ឬក៏​អត់​។

​    ​សូម​ប្រាប់​លទ្ធផល​របស់​អ្នក​នៅក្នុង​ប្រអប់ Comment ខាងក្រោម រួច​កុំ​ភ្លេច​ចែករំលែក​អត្ថបទ​នេះ​ដល់​មិត្តភក្តិ និង​គ្រួសារ​ផង​៕

adverise with khmeread
ប្រភព៖ ម៉ា​យ​ឡាយ​ស្តាយ​

អ្នកនឹងចូលចិត្ត

មតិយោបល់