adverise with khmeread 3

ប្រើ​ដាវ​សា​ម៉ូ​រ៉ៃ​កាប់​ប្លន់​យក​ម៉ូតូ​ត្រូវ​ប៉ូលិស​ប៉ុស្តិ៍​ទំនប់ទឹក​ដេញចាប់បាន​ម្នាក់​

    ភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់​ក្នុងចំណោម​បក្សពួក​៦​នាក់ ដែល​បានធ្វើ​សកម្មភាព​ប្រើ​ដាវ​សា​ម៉ូ​រ៉ៃ​កាប់​ប្លន់​មកលើ​ជនរងគ្រោះ​បំណង​ប្លន់​យក​ម៉ូតូ​MSX តែ​មិនបាន​សម្រេច ហើយ​ត្រូវបាន​ប៉ូលិស​ប៉ុស្តិ៍​ទំនប់ទឹក ដែល​កំពុង​ល្បាត​បាន​ប្រទះឃើញ និង​ឃាត់ខ្លួន​បាន​ភ្លាមៗ កាលពី​វេលា​ម៉ោង​៨​និង​២០​នាទី​យប់​ថ្ងៃទី​៤ ខែកុម្ភៈ ឆ្នាំ​២០១៦ នៅ​ចំណុច​មុខផ្ទះ​លេខ​B34 ផ្លូវ​លេខ​១៩៩ សង្កាត់​ទំនប់ទឹក ខណ្ឌចំការមន ។​

    ប៉ូលិស​និយាយថា ជនសង្ស័យ​ឈ្មោះ ជា ស៊ីថា ភេទ​ប្រុស អាយុ​១៦​ឆ្នាំ មានមុខ​របរ​មិន​ពិតប្រាកដ មាន​ស្រុកកំណើត និង​ស្នាក់​បច្ចុប្បន្ន​ក្នុង​សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។ ចំណែក​អត្តសញ្ញាណ​ជនរងគ្រោះ​នៅ​មិនទាន់​ដឹង​នៅឡើយ​ទេ ដោយសារតែ​កំពុង​សម្រាក​ព្យាបាល​របួស​នៅ​មន្ទីរពេទ្យ ។​

    ប៉ូលិស​បន្តថា ដំបូង​ជនរងគ្រោះ​បាន​ជិះ​ម៉ូតូ​ម៉ាក MSX ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 1FK-4047 ជិះ​ម្នាក់ឯង​តាម​បណ្តោយ​ផ្លូវ​លេខ​១៩៩ ។​ខណ​:  មកដល់​ចំណុចកើតហេតុ​ស្រាប់​តែមាន​ជនសង្ស័យ​៦​នាក់ ជិះ​ម៉ូតូ​៣​គ្រឿង បាន​ជិះ​មក​កៀរ​ជនរងគ្រោះ​ឱ្យចូល​គៀន និង​ឈប់ ។​

    នៅពេល​ជនរងគ្រោះ​ឈប់​ម៉ូតូ ជនសង្ស័យ​ម្នាក់​ក្នុងចំណោម​បក្សពួក​៦​នាក់ បាន​ទាញ​ដាវ​សា​ម៉ូ​រ៉ៃ កាប់​មកលើ​ជនរងគ្រោះ​ចំនួន​៣​ដាវ ចំក្បាល​២​ដាវ និង​ខ្លួន​១​ដាវ បណ្តាលឱ្យ​រងរបួស​ហូរឈាម​ស្រោច​ពេញ​ខ្លួន ។​

     ប៉ូលិស​បន្តថា ភ្លាមនោះ​កម្លាំង​សមត្ថកិច្ច​ដែល​កំពុង​ជិះ​ម៉ូតូ​ល្បាត​នៅក្នុង​មូលដ្ឋាន​បាន​ប្រទះឃើញ ក៏​ដេញ​ប្រផាប់​ចាប់​ប្រ​ភីង​បាន​ជនសង្ស័យ​ម្នាក់ ដាវ​សា​ម៉ូ​រ៉ៃ​មួយ​ដើម​និង​ម៉ូតូ​ស្មាស​ធ្វើ​សកម្មភាព​១​គ្រឿង ។​ចំណែក​បក្ស​៥​នាក់​ទៀត​បាន​ជិះ​គេចខ្លួន​បាត់អស់ ។​

     ភ្លាមនោះ​ជនរងគ្រោះ​ត្រូវបាន​ដឹកយក​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ ចំណែក​ជនសង្ស័យ និង​វត្ថុតាង ត្រូវបាន​យកទៅ​សួរនាំ​បន្ត​ដើម្បី​ស្វែងរក​បក្សពួក​ផ្សេងទៀត និង​កសាង​សំណុំរឿង​ដើម្បី​ចាត់ការ​ទៅតាម​ផ្លូវច្បាប់ ហើយ​ម៉ូតូ​ជនរងគ្រោះ​គឺ​យក​មិនបាន​សម្រេច​នោះទេ ៕​

adverise with khmeread

មតិយោបល់