adverise with khmeread 1

លួច​ម៉ូតូ​គេ បំណង​យកទៅ​បញ្ចាំ​ត្រូវ​អាវុធហត្ថ​ខណ្ឌដូនពេញ​ឃាត់ខ្លួន​

     ភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់​បានធ្វើ​សកម្មភាព​លួច​ម៉ូតូ​វីវ៉ា​មួយគ្រឿង​ហើយ​បាន​បណ្ដើរ​ម៉ូតូ​បម្រុង​យកទៅ​បញ្ចាំ​ត្រូវ​កម្លាំង​អាវុធហត្ថ​ខណ្ឌដូនពេញ​ឃាត់ខ្លួន​បាន​ភ្លាមៗ​តែម្តង កាលពី​វេលា​ម៉ោង​៩​យប់​ថ្ងៃទី​០៤ ខែ​កុ​ម្ភះ ឆ្នាំ​២០១៦​នៅ​ចំណុច​ស្តុ​ប​ផ្សារ​អូ​ឫស្សី  ស្ថិតក្នុង​សង្កាត់​បឹងរាំង ខណ្ឌដូនពេញ ។​

    មន្ត្រី​អាវុធហត្ថ​បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ដែល​ត្រូវ​កម្លាំង​អាវុធហត្ថ​ឃាត់ខ្លួន​ឈ្មោះ យ៉ុ​ន វ៉ាន់​នី ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ ស្នាក់នៅ​ម្ដុំ​ផ្សារ​នាគ​មាស មានមុខរ​បរជា​កម្ម​ករ​លើក​ឥ​វ៉ាន់​នៅ​ផ្សា​ដើម​គរ  និង​មាន​ស្រុកកំណើត​នៅ​ភូមិ​ទួល​បាក់គាំ ឃុំ​ជ្រៃវៀន ស្រុក​ព្រៃឈរ ខេត្តកំពង់ចាម​។​

    តាម​ការរៀប​រាប់រប​ស់ជន​សង្ស័យ​បាន​ឲ្យ​ដឹងថា ម៉ូតូ​ដែល​ខ្លួន​លួច​ម៉ាក វីវ៉ា ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ​1AD-1480. ដោយ​ខ្លួន​បាន​លួច​ចេញពី​ខាងមុខ​សាលារៀន​សុវណ្ណ​ភូមិ តាម​បណ្ដោយ​ផ្លូវ​លេខ​២០០ ក្នុង​សង្កាត់​បឹងរាំង ខណ្ឌដូនពេញ​។ ដោយ​ឃើញ​ម៉ូតូ​បញ្ឈរ​ទុកចោល​ដោយ​មិនមាន​ចាក់សោ​នៅ​ខាង​ផ្ទះ​និង​មិនមាន​ម្ចាស់​នៅ​ក៏​ចូលទៅ​បណ្ដើរ​ចេញ​បំណង​យកទៅលក់​នៅ​ម្ដុំ​ផ្សា​អូរឫស្សី​។​

    មន្ត្រី​អាវុធហត្ថ​បាន​ឲ្យ​ដឹងថា នៅពេលដែល​កម្លាំង​កំពង់​ជិះ​ល្បាត​ក៏​ឃើញ​ជនសង្ស័យ​បណ្ដើរ​ម៉ូតូ​មកដល់​ចំណុច​ស្តុ​ប​ផ្សា​អូរឫស្សី​មានការ​សង្ស័យ​ក៏​ហៅ​សួរនាំ​តែ​ពេលដែល​ហៅ​សួរ​ជនសង្ស័យ​ក៏​ផ្ដួល​ម៉ូតូ​រត់​តែ​ត្រូវ​កម្លាំង​ដេញចាប់បាន​ភ្លាមៗ​។​

    ក្រោយមក​កម្លាំង​អាវុធហត្ថ​បាន​នាំ​ជនសង្ស័យ​មក​សួរ​នាំនៅ​មូលដ្ឋាន​កងរាជអាវុធហត្ថ​ខណ្ឌដូនពេញ​ដើម្បី​ចាត់ការ​តាម​និតិ​វុ​ធី​ច្បាប់​។ ចំណែក​ម៉ូតូ​កម្លាំង​អ​វុ​ធ​ហត្ថ​យកទៅ​រក្សាទុក​នៅ​មូលដ្ឋាន​កងរាជអាវុធហត្ថ ដើម្បី​រងចាំ​ស្រាវជ្រាវ​រក​ម្ចាស់​មក​យកទៅ​វិញ​ផងដែរ​៕

adverise with khmeread

មតិយោបល់