adverise with khmeread 1

Manchester United សម្រេចចិត្ត​បិទ​ផ្នែក​នៃ​កន្លែង​ទស្សនា​ដែលមាន​ឈ្មោះ "Sir Alex Ferguson Stand"

ក្រុម​បិសាច​ក្រហម Manchester United ប្រហែលជា​ត្រូវបាន​បង្ខំចិត្ត​បិទ​ផ្នែក​នៃ​កន្លែង​អង្គុយ​ទស្សនាការប្រកួតដែលមានបដារលឹកដល់វីរៈបុរសក្លឹប "Sir Alex Ferguson Stand" នា​ខែ​នេះហើយ​ក្នុងឱកាស​នៃ​ការប្រកួតប្រជែង​ពានរង្វាន់ Europa League ដោយសារ​ពុំ​សូវ​មាន​អ្នកទិញ​សំបុត្រ​អង្គុយ​មើល​ត្រង់តំបន់នោះឡើយ​។​

ក្រុម​របស់លោក Louis van Gaal នឹងត្រូវ​ជួប​មុខ​ក្រុម Midtjylland នៅ​ជើង​ទី ២ នៃ​ពានរង្វាន់​កំពូល​ទី​ពីរ​តំបន់​អឺរ៉ុប Europa League វគ្គ ៣២ ក្រុម​ចុងក្រោយ​ក្នុង​ទឹកដី Old Trafford នារ​យៈ ៣ សប្តាហ៍​ខាងមុខនេះ​។​

​ប៉ុន្តែ​ពួកគេ​ហាក់ដូចជា​កំពុង​សម្លឹង​មើលថា​គួរតែ​ត្រូវធ្វើ​អ្វីខ្លះ​ចំពោះ​ការបាត់បង់​ផ្នែក​មួយ​ដ៏​ធំ​ពី​សំណាក់​អ្នកគាំទ្រ សូម្បីតែ​បន្ទាប់ពី​ត្រូវបាន​ទម្លាក់​តម្លៃ​សំបុត្រ​ចូល​ទស្សនា​ប្រហែល ២៥​ភាគរយ​ក៏ដោយ​។​

​សំបុត្រ​សម្រាប់​ការប្រកួត​ធំ​នៅ​កន្លែង​អង្គុយ Sir Alex Ferguson Stand បច្ចុប្បន្ន​លែង​អាច​រក​ទិញ​បាន​ទៀតហើយ​នៅលើ​វេ​ប​សាយ​ផ្លូវការ​របស់ Man U ហើយ​ទំនងជា​ត្រូវ​បិទ​ហើយដោយ​មិន​ខ្វល់​ថា​នឹង​លក់បាន​ប៉ុន្មាន​នោះឡើយ​នៅ​ថ្ងៃ​ខាងមុខនេះ​។

​កន្លែង​អង្គុយ​ប្រភេទ​នេះ​អាច​ផ្ទុក​បាន​អ្នកទស្សនា​ចំនួន ២៦.០០០ ដែល​ស្ថិតនៅ​ស្រប​នឹង​បណ្តោយ​ទីលាន​ប្រកួត ហើយ​ក្លឹប​បាន​សរសេរ​លិខិត​ទៅ​អ្នកគាំទ្រ​ឱ្យ​រើ​ទៅ​អង្គុយ​នៅ​ផ្នែក​ខាងលើ​វិញ​ហើយ​៕    

adverise with khmeread
ប្រភព៖ ដេលីមែល

មតិយោបល់