adverise with khmeread Index

ត្រី​ឆ្តោរ​ស៊ី​កូន​ឯង រំលោភ​កូនស្រី​បង្កើត​២​នាក់​បានសម្រេច​ជាប់​ខ្នោះ​

      កំពង់ស្ពឺ ៖ បុរស​ជា​ឳ​ពុក​តិ​រិ​ច្ឆា​ន​ម្នាក់​ត្រូវបាន​ប៉ូលិស​ស្រុក​គងពិសី​ចាប់ខ្លួន​កាលពី​ព្រឹក​ថ្ងៃទី​៤​កុ​ម្ភះ​ឆ្នាំ​២០១៦​នេះ បន្ទាប់ពី​ប៉ូលិស​ទទួល​ពាក្យបណ្តឹង​ពី​ប្រពន្ធ​របស់គាត់​ថា "​បុរស​កំហូច​រូបនេះ​បាន​ចាប់រំលោភ​កូនស្រី​ខ្លួនឯង​បង្កើតបាន សម្រេច​២​នាក់​" ។​

    ប៉ូលិស​និយាយថា បន្ទាប់ពី​ប៉ូលិស​ទទួល​ពាក្យបណ្តឹង​ចោទប្រកាន់ថា​បាន​ចាប់រំលោភ​កូនបង្កើត​បានសម្រេច​នៅ​ចំណុច​លើផ្ទះ​ភូមិ​ត្បូង​អ​ង្គ‌ ឃុំ​ព្រៃ​ញាតិ ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ​តាម​ពាក្យបណ្តឹង​របស់​ឈ្មោះ​ប្រា​ក‌់ សុ​ភ័​ណ្ឌ‌​អាយុ ៣៩​ឆ្នាំ​ត្រូវជា​ម្តាយ​ក្មេងស្រី​រងគ្រោះ​ទាំង​២​នាក់​និង​ត្រូវជា​ប្រពន្ធ​ជនល្មើស​។​

    ក្នុង​ពាក្យបណ្តឹង​បាន​បញ្ជាក់ថា កាលពី​ថ្ងៃទី​មិន​ចាំ​ខែ​១១​ឆ្នាំ​២០១៤ និង​ខែ​១២ ២០១៥ ជនល្មើស​ឈ្ម‌ោះ​ប៊‌ី គំ​និ​ត‌​ ហៅ និ​ត​ភេ​ទ‌​ប្រុ​ស‌ អាយុ​៣៦​ឆ្ន‌ាំ ត្រូវជា​ឪពុក​ជនរងគ្រោះ​បាន​ចាប់រំលោភ​ទៅលើ​ឈ្មោះ​ម​.​ច​ភេទ​ស្រី​អាយុ​១៤​ឆ្ន‌ាំ បានសម្រេច​ចំនួន​២​ដ​ង‌​នៅលើ​ពូ​ក‌​‌​‌​និង​លើ​គ្រែ​លើផ្ទះ និង​ទី​ពីរ​កូនស្រី​ម្នាក់ទៀត​ឈ្មោះ​ម​. រ​ភេ​ទ‌​ស្រី​អាយុ​៩​ឆ្នាំ​បា​ន‌​សម្រេច​ចំនួន​៣​ដង​លើ​កន្ទេល​,​លើ​ឥត​ការ៉ូ​ក្រោមផ្ទះ ។​

    ក្រោយពេល​ទទួល​ពាក្យបណ្តឹង ប៉ូលិស​ស្រុក​សហការ​ជាមួយ​ប៉ូលិស​ប៉ុស្តិ៍​ចុះ​ចាប់​មុខសញ្ញា​សង្ស័យ​រួច​បញ្ជូនទៅ​សាកសួរ​នៅ​អធិការដ្ឋាន​ប៉ូលិស​ស្រុក​គងពិសី​និង​បញ្ជូនបន្ត​មក​ស្នងការ​ដ្ឋា​ន​ខេត្ត​ដើម្បី​ចាត់ការ​តាម​និតិ​វិធី​៕​

adverise with khmeread

មតិយោបល់