វៀតណាម​បង្អួត​ស្ពាន​ឆ្លង​សមុទ្រ​ប្រវែង​ជាង ១៥ គីឡូម៉ែត្រ ត្រៀម​សម្ភោ​ធ​នៅ​ខែកញ្ញា​ខាងមុខ​

​    ​ការដ្ឋាន​សាងសង់​ស្ពាន Tan Vu-Lach Huyen Bridge នៅ​ទីក្រុង​កំពង់ផែ Hai Phong ភាគ​ខាងជើង​ប្រទេស​វៀតណាម​បានចាប់ផ្ដើម​ក្នុង​ខែតុលា ឆ្នាំ ២០១០​។ ឥឡូវ​ការសាងសង់ ៩០ ភាគរយ​បាន​រួចរាល់​ហើយ​ស្ពាន​នេះ​នឹង​បើក​ឱ្យប្រើ​ប្រាស់​នៅ​ខែកញ្ញា​ខាងមុខ​។​

​    ​ការវិនិយោគ​លើ​ស្ពាន​នេះ​មានតម្លៃ ៥២២.៥ លាន​ដុល្លារ​ហើយ​វា​ត្រូវបាន​សាងសង់​ដោយ​ក្រុមហ៊ុន Cienco4 ដែលជា​ក្រុមហ៊ុន​សំណង់​ក្រោម​ស្លាក​ក្រសួង​ដឹកជញ្ជូន​វៀតណាម​។​

​    ​ស្ពាន Tan Vu-Lach Huyen មាន​ប្រវែង ១៥,៦៣ គីឡូម៉ែត្រ​និង​ទទឹង ១៦ ម៉ែត្រ ហើយ​វា​នឹង​ត​ភ្ជាប់​រវាង​ក្រុង Hai Phong និង​ហាណូយ ដោយ​អនុញ្ញាត​យាន​ធ្វើដំណើរ​ពី​រដ្ឋធានី​វៀតណាម​ទៅ​កោះ Cat Hai បាន​យ៉ាង​ងាយស្រួល​៕

adverise with khmeread

អ្នកនឹងចូលចិត្ត