ប៉ូលិសស្រុកកោះធំបង្រ្កាបបានករណីចែកចាយគ្រឿងញៀន២នាក់ទៀត

កណ្តាល ៖ជនសង្ស័យជួញដូរគ្រឿងញៀន២នាក់ត្រូវបានប៉ូលិសស្រុកកោះធំចាប់ខ្លួននៅវេលាម៉ោង ១១និង២០នាទី ថ្ងៃទី ០៤ ខែធ្នូ នៅចំណុចភូមិជ្រៃធំ ឃុំសំពៅពូន ដោយដកហូតថ្នាំញៀន១ចំនួន។
    ប៉ូលិសនិយាយថា ជនសង្ស័យ២នាក់ ម្នាក់ឈ្មោះ ឡុង រដ្ឋា ភេទ ប្រុស អាយុ ២៧ ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅ ភូមិព្រែកស៊ឹង ឃុំសំពៅពូន ស្រុកកោះធំមុខរបរ មិនពិតប្រាកដ និងម្នាក់ទៀត ឈ្មោះ ង្វៀង យ៉ាំងដាំង ភេទប្រុស អាយុ ៣០ ឆ្នាំ ជនជាតិ វៀតណាម មានទីលំនៅផ្ទះជួល ភូមិជ្រៃធំ ឃុំសំពៅពូន ស្រុកកោះធំ មុខរបរលក់ដូរ ។
    ក្រោយឃាត់ខ្លួនជនសង្ស័យទាំង២នាក់ សមត្ថកិច្ចដកហូរវត្ថុតាងបានរួមមាន ម្សៅក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀន (ម៉ាទឹកកកIce) ចំនួន ៤ កញ្ចប់តូច,  ថ្នាំញៀនគ្រាប់ពណ៌ផ្កាឈូក ១២ កញ្ចប់តូច, ព្រមទាំងសម្ភារៈជក់ និងវេចខ្ចប់មួយចំនួន ៕

adverise with khmeread
Tiger underlay 0cc51ce78ea42075c828d110dce2083d23804c4c9a1bb917ebea151827aebf16