adverise with khmeread 1

Daniel Sturridge ត្រៀម​ចាក​ចេញពី​ក្រុម​ហង្ស​ក្រហម​ហើយ​ក្រោយ​បរាជ័យ​ខកខាន​ជួយ​ក្រុម​ជា​បន្តបន្ទាប់​

ខ្សែប្រយុទ្ធសញ្ជាតិអង់គ្លេស Daniel Sturridge ត្រៀមខ្លួន​រួចរាល់​ហើយ​ដើម្បី​ចាកចេញ​ពី​ក្រុម​ហង្ស​ក្រហម Liverpool នា​រដូវក្តៅ​ខាងមុខនេះ ឆ្លើយតប​នឹង​ការផ្ទុះ​កំហឹង​របស់គាត់​ជុំវិញ​ការសាកសួរ​បែប​រិះគន់​អំពី​គោលបំណង​អនាគត​របស់គាត់​ជាមួយ​ក្លឹប​មួយ​នេះ​។​

​អ្នកចាត់ការ​ទូទៅ​លោក Jurgen Klopp បាន​និយាយ​ជា​សាធារណៈ​ជុំវិញ​ការខកចិត្ត​ដោយសារ​បញ្ហា​កាយសម្បទា​របស់ Sturridge ហើយ​អតីត​តារាបាល់ទាត់​ដែល​ធ្លាប់​ឈរជើង​នៅក្នុង​ទឹកដី Anfield ជាច្រើន​នាក់​ក៏បានផ្តល់​ជា​យោបល់​ថា គឺ​ដល់​ពេលវេលា​ដែល​សមស្រប​ហើយ​សម្រាប់​នាំយក​កីឡាករ​ដទៃ​មក​ជំនួស​កន្លែង​មួយ​នេះ​។​

Sturridge ហាក់​មានការ​ធុញទ្រាន់​នឹង​ការយល់ឃើញ​ទាំងនោះ​ថា​គាត់​ខ្វះ​ការ​អត់ទ្រាំ​ដើម្បី​បំពេញ​សក្តានុពល​របស់ខ្លួន ហើយ​គាត់​ជឿជាក់ថា​គាត់​នឹង​អាច​ទាមទារ​សំណើ​មួយ​ដើម្បី​ចាក​ចេញពី​ក្លឹប​នា​រដូវក្តៅ​ខាងមុខនេះ​៕

adverise with khmeread
ប្រភព៖ ដេលីមែល

មតិយោបល់