adverise with khmeread Untitled 1

គាស់​ផ្ទះ​លួច​ទ្រព្យសម្បត្តិ​២​លើក​ទើបនឹង​ចាប់ខ្លួនបាន​

    ភ្នំពេញ ៖ បុរស​ម្នាក់​ត្រូវបាន​ប៉ូលិស​ខណ្ឌ​ច្បារអំពៅ​ឃាត់ខ្លួន​បន្ទាប់ពី​បានធ្វើ​សកម្មភាព​គាស់​ទ្វារផ្ទះ​ប៉ុនប៉ង​លួច​ទ្រព្យសម្បត្តិ កាលពី​ថ្ងៃទី​៥​កុ​ម្ភះ​ឆ្នាំ​២០១៦​ម៉ោង​១​និង​៣០​នាទី​នៅ​ចំណុច​ផ្ទះ​លេខ ឃ​៦ ភូមិ​ព្រែក សង្កាត់​ច្បារអំពៅ​១ ខណ្ឌ​ច្បារអំពៅ ។​

   ប៉ូលិស​និយាយថា ជនរងគ្រោះ​ឈ្មោះ​លឹម គឹម​ឃាង ភេទ​ប្រុស អាយុ​២២​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​ចុងភៅ ស្នាក់នៅ​ផ្ទះកើតហេតុ ។​

   ចំណែក​ជនសង្ស័យ​ឈ្មោះ​គឹម ដា​រា​៉ ភេទ​ប្រុស អាយុ​២៥​ឆ្នាំ ជនជាតិខ្មែរ ស្នាក់​នៅផ្ទះ​លេខ គ​៣៣ ភូមិ​ព្រែក សង្កាត់​ច្បារអំពៅ​១​ខណ្ឌ​ច្បារអំពៅ មុខរបរ មិន​ពិតប្រាកដ ។​

     ប៉ូលិស​បន្តថា មុនពេល​កើតហេតុ ជនរងគ្រោះ​បាន​ចាក់សោ​ទ្វារផ្ទះ​ត្រឹមត្រូវ (​ផ្ទះកើតហេតុ​ខាងលើ ) រួច​សម្រាក​នៅក្នុង​ផ្ទះ​។​លុះដល់​ម៉ោង​១​និង​៣០​នាទី ឈានចូល​ថ្ងៃ​៥​កុ​ម្ភះ​ឆ្នាំ​២០១៦​ស្រាប់តែ​ជនសង្ស័យ បានធ្វើ​សកម្មភាព គាស់​ទ្វារផ្ទះ​ជនរងគ្រោះ​រួច​ចូលទៅក្នុង​ផ្ទះ​ទៅ​គាស់​បន្ទប់​ទៀត ។​

    ពេលនោះ​ជនរងគ្រោះ​ដឹងខ្លួន​ក៏​ទាញយក​កាំបិត​បុ័ងតោ​មក ប្រតាយប្រតប់​ជាមួយ​ជនសង្ស័យ​ធ្វើ​ឲ្យ​ជនរងគ្រោះ​មុត​ក្បាល​ដេរ​១៦​ថ្នេរ រួច​ជនសង្ស័យ​រត់គេចខ្លួន ត្រូវបាន​ប្រជាពលរដ្ឋ​និង​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន​ដកហូត​បាន​ដែកឆាប​១​កូន សោ​៨ នាំមក​ប៉ុ​ស្ត៍​សាកសួរ ។​

     ប៉ូលិស​បន្តទៀតថា កន្លងមក​កាលពី​ថ្ងៃទី​៣​កុ​ម្ភះ​ឆ្នាំ​២០១៦​ម៉ោង ២​និង​៣០ នាទី ជនសង្ស័យ​ធ្លាប់បាន​ផ្លោះ​របង​ចូល ផ្ទះ​លេខ គ​៣១ ភូមិ​ព្រែក សង្កាត់​ច្បារអំពៅ​១​ខណ្ឌ ច្បារអំពៅ លួចបាន​ខ្សែក​ប្លា​ទីន​១​ខ្សែ​ទំងន់​៣​ជី ។​

     ជនរងគ្រោះ​ឈ្មោះ​ទ្រី​វ ហា ភេទ​ស្រី អាយុ​៣៦​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​លក់ដូរ ស្នាក់នៅ​ផ្ទះកើតហេតុ ។​

   បច្ចុប្បន្ន ជនសង្ស័យ​ឃាត់ខ្លួន​បណ្តោះអាសន្ន នៅ​អធិការដ្ឋាន​ប៉ូលិស​ខណ្ឌ ច្បារអំពៅ​ដើម្បី​ចាត់ការ​បន្ត ៕​

adverise with khmeread

មតិយោបល់