adverise with khmeread Untitled 1

យុវជន​ជនជាតិ​យួន​៤​នាក់​ព្រួត​វាយ​យុវជន​ខ្មែរ​របួស​៣​នាក់​ហើយ​រត់​បាត់​

    កណ្ដាល ៖ មាន​ករណី​ទ​នា​ស់​វាយតប់​គ្នា​កើតឡើង​នៅ​ថ្ងៃទី​០៤​កុ​ម្ភះ ២០១៦ វេលា​ម៉ោង​៨​យប់​នៅ​ចំណុច​ភូមិ​ស្តៅ​កន្លែង​ឃុំ​ដីឥដ្ឋ​ស្រុក​កៀនស្វាយ​ខេត្តកណ្ដាល​បណ្តាល​ឲ្យ​ជនរងគ្រោះ​៣​នាក់​របួសធ្ងន់ ហើយ​ជនបង្ក​រត់​បាត់ ។​

    ប៉ូលិស​និយាយថា ជនរងគ្រោះ​០៣​នាក់​១.​ឈ្មោះ​អ៊ឹង​ដាលីន​ភេទ​ប្រុស​អាយុ​១៩​ឆ្នាំ ​(​ខ្មែរ​)​មុខរបរ​កសិករ របួសស្រាល​,២.​ឈ្មោ​ញ អ៊ឹង  សុភាព​ភេទ​ប្រុស​អាយុ​២២​ឆ្នាំ​(​ខ្មែរ​)​មុខរបរ​កសិករ​រ​បួស​ធ្ងន់​និង​៣.​ឈ្មោះ អ៊ឹង​សុធី ភេទ​ប្រុស​អាយុ​១៧​ឆ្នាំ​(​ខ្មែរ​)​មុខរបរ​សិស្សរបួស​ស្រាល​។​អ្នក​ទាំ​បី​មាន​ទីលំនៅ​ភូមិ​ស្ដៅ​កន្លែង​ឃុំ​ដីឥដ្ឋ​ស្រុក​កៀនស្វាយ​ខេត្តកណ្ដាល​។​

    ចំណែក​ជនសង្ស័យ​៤​នាក់ ៖១.​ឈ្មោះ​ង្វៀង​យ៉ាំ​ចក​ភេទ​ប្រុស​អាយុ​២២ ឆ្នាំ​ជនជាតិ​យួន​មុខរបរ​នេសាទ​ត្រី​,២.​ឈ្មោះ​ង្វៀង​យ៉ាំ​ឡូ​ភេទ​ប្រុស​អាយុ​១៨​ឆ្នាំ​ជនជាតិ​យួន​មុខរបរ​នេសាទ​ត្រី​,៣.​ឈ្មោះ​ង្វៀង​យ៉ាំង​ទៀក​ភេទ​ប្រុស​អាយុ​២៥​ឆ្នាំ​ជនជាតិ​យួន​មុខរបរ​នេសាទ​ត្រី និង​៤.​ឈ្មោះ​ង្វៀង​យ៉ាំ​ថា​ន់​ភេទ​ប្រុស​អាយុ​២៩​ឆ្នាំ​ជនជាតិ​យួន​មុខរបរ​នេសាទ​ត្រី ។​អ្នក​ទាំង​០៤​មាន​ទីលំនៅ​ភូមិ​ស្ដៅ​កន្លែង​ឃុំ​ដីឥដ្ឋ​ស្រុក​កៀនស្វាយ​ខេត្តកណ្ដាល​ជាមួយគ្នា រួម​និង​បក្សពួក​ជាច្រើន​នាក់​ទៀត​មិន​ស្គាល់ឈ្មោះ​គេចខ្លួន​បាត់អស់​។​វត្ថ​តាង​រួមមាន​៖​អង្កត់ឈើ​០៣​កំណាត់ ។​

    ប៉ូលិស​បន្តថា កន្លងមក​ជនរងគ្រោះ​និង​ជនសង្ស័យ​ធ្លាប់មាន​ទំនាស់​នឹង​គ្នា នៅ​ថ្ងៃខែ​ឆ្នាំ​វេលា​ម៉ោង​ដូចខាងលើ​ជនរងគ្រោះ​២​នាក់​ឈ្មោះ​អ៊ឹង​ដាលីន និ​ង​ឈ្មោះ​អ៊ឹង​សុធី កំពង់​អង្គុយ​ផឹក​កាហ្វេ​នៅផ្ទះ​ឈ្មោះ​ង្វៀង​ភេទ​ប្រុស​។​ពេលនោះ​ជនសង្ស័យ​ឈ្មោះ​វៀង​យ៉ាំ​ចក ,​ឈ្មោះ​ង្វៀង​យ៉ាំ​ឡូ​និង​ឈ្មោះ​ទៀក​បាន​ថា​ឲ្យ​ឈ្មោះ​អ៊ឹង​ដាលីន​និង​ឈ្មោះ​អ៊ឹង​សុធី​ដែល​កំពង់​អង្គុយ​ផឹ​កាហ្វេ​ថា​(​អ្ហែង​ឌឺ​)​រួចហើយ បាន​ស្ទះ​ទៅ​ដាល់​និង​យក​កែវ​កាហ្វេ​មក​វាយ​ចំក្បាល​ឈ្មោះ​អ៊ឹង សុធី​មួយ​កែវ​បណ្ដាល​ឲ្យ​បែកក្បាល​នឹង​ដាល់​ទៅលើ​ឈ្មោះ​អ៊ឹង​ដាលីន​ជាច្រើន​ដៃ​ហើយ​ជនរងគ្រោះ​បាន​រត់​មក​ផ្ទះ​។​

     ពេលនោះ​ជន​ស​ង្ស​យ័​នឹង​បក្សពួក​ជាច្រើន​នាក់​ទៀត​មិន​ស្គាល់ឈ្មោះ​ប្រដាប់ ដោយ​អង្កត់ឈើ​ជ្រុង​បាន​តាម​មក​ព្រួត​គ្នា​វាយ​នឹង​ដាល់​មកលើ​ជនរងគ្រោះ​ដល់ផ្ទះ បណ្ដាល​ឲ្យ​របួស​ឈ្មោះ​អ៊ឹង​សុធី  ឈ្មោះ​អ៊ឹង​ដាលីន ឈ្មោះ​អ៊ឹង​សុភាព រួច​នាំគ្នា​រត់គេចខ្លួន​អស់​។ ចំណែក​ជនរងគ្រោះ​ត្រូវបាន​ក្រុមគ្រួសារ​យកទៅ​ព្យាបាល​នៅ​គ្លីនិក​ឯកជន​មួយ​ក្នុងភូមិ​ស្ដៅ​កន្លែង​៣ ឃុំ​ដីឥដ្ឋ​ស្រុក​កៀនស្វាយ​ខេត្តកណ្ដាល​។​

    ករណីនេះ​កម្លាំង​ជំនាញ​និង​ប៉ុស្ដិ៍​កំពុង​បន្ត​ចាត់ការ​តាម​នីតិវិធី ៕​

adverise with khmeread

មតិយោបល់