adverise with khmeread Index

បុរស​ម្នាក់​ស្រវឹងស្រា​ជោក​បើក​ម៉ូតូ​បុក​ខឿន​ការ៉ូឡា របួសធ្ងន់​

   ភ្នំពេញ ៖ បុរស​ម្នា​ក់បាន បែក​មុខ​បែក​មាត់ ហូរឈាម​ពេញមុខ បន្ទាប់ពី​គាត់​ជិះ​ម៉ូតូ សេ​១២៥ មួយគ្រឿង​ក្នុងស្ថានភាព​ស្រវឹង ទៅបុខ​ខឿន​ការ៉ូឡា​ចិញ្ចើមផ្លូវ មុខ​វិហារ​ចិន ខាងលិច​ស្ពាន​អាកាស​៧​មករា នា​យប់​ថ្ងៃទី​៤​ខែ​កុ​ម្ភះ​ឆ្នាំ​២០១៦ ស្ថិតនៅតាម​បណ្តោយ​មហាវិថី​សហព័ន្ធរុស្ស៊ី​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ ។​

    ប្រភពពី​កន្លែងកើតហេតុ បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ គេ​ឃើញ​ជនរងគ្រោះ​ជិះ​ម៉ូតូ​១​គ្រឿង​ម៉ា​ហុងដា​សេ​១២៥ ស៊េរី​០៩ ពាក់​ស្លាក​លេខ​
​កណ្តាល​1I-9521 ទិសដៅ​ពី​កើ​តទៅ​លិច​ចុះ​ពីលើ​ស្ពាន​អាកាស​៧​មករា ក្នុង​ល្បឿន​លឿន ។​

    ខណ​:​មកដល់​ចំណុច​មុខ​វិហារ ដោយសារតែ​ជនរងគ្រោះ​ស្រវឹងស្រា​ខ្លាំងពេក ទប់​ចង្កូត​ម៉ូតូ​មិន​រួច​បាន​រេ​ទៅ បុក​ខឿន​ថ្ម​ការ៉ូឡា​ចិញ្ចើមផ្លូវ បណ្តាល​ដួល​បែក​មុខមាត់ ហូរឈាម​ពេញមុខ​វង្វេងវង្វាន់​ស្មារតី ហើយ​ក៏មាន​អ្នកឃើញ​ជួយ​លើក និង​ទប់​ជនរងគ្រោះ​និង​បាន​យក​ទូរស័ព្ទ​ជនរងគ្រោះ​ទាក់ទង​ទៅ​ប្រពន្ធ គាត់​ឲ្យ​មក​ទទួល​យកទៅ​ព្យាបាល​។​ចំណែក​ម៉ូតូ​ត្រូវបាន​ក្រុមគ្រួសារ​មក​យកទៅ​ដោយ​ខ្លួនឯង​៕​

adverise with khmeread

មតិយោបល់