ក្រុមហ៊ុន Vietjet ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​តម្លៃ ៤.៧ ពាន់​លាន​ដុល្លារ​ក្នុងអំឡុងពេល​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​របស់​នាយករដ្ឋមន្ត្រី Nguyen Xuan Phuc នៅ​ប្រទេស​សហរដ្ឋ​អា​មេ​រិច​

(​ទីក្រុង​វ៉ាស៊ីនតោន​ឌី​ស៊ី ថ្ងៃទី ៣១ ខែឧសភា ឆ្នាំ ២០១៧) – នៅថ្ងៃនេះ​នៅ​ទីក្រុង​វ៉ាស៊ីនតោន​ឌី​ស៊ី ក្រុមហ៊ុន Vietjet Aviation Joint Stock បាន​ចុះហត្ថលេខា​ជាមួយ CFM International ជា​ក្រុ​មហ៊ុន​វិនិយោគ​រួម​រវាង GE និង Safran លើ​កិច្ចព្រមព្រៀង​ផ្គត់ផ្គង់​ម៉ាស៊ីន​ចំនួន ២១៥ គ្រឿ​ង​ដើម្បី​ផ្តល់​ថាមពល​ដល់​យន្តហោះ​រប​ស់​ក្រុមហ៊ុន​ខ្លួន​ក្រោម​អធិបតីភាព​លោកនាយក​រដ្ឋមន្ត្រី​ប្រទេស​វៀតណាម​លោក Nguyen Xuan Phuc និង​រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​លោក Nguyen Xuan Phuc​។ កិច្ចព្រមព្រៀង​រយៈពេល ១២ ឆ្នាំ ដែលមាន​តម្លៃ ៣.៥៨ ពាន់​លាន​ដុល្លារ​នេះ រួមបញ្ចូល​ទាំង​សេវា​បច្ចេកទេស ម៉ាស៊ីន និង​ការថែទាំ​សមាសភាគ​ម៉ាស៊ីន​។​

​ថ្លែង​នៅក្នុង​ពិធី​ចុះហត្ថលេខា​នេះ អ្នកស្រី Nguyen Thi Phuong Thao ជា​ប្រធាន និង​ជានា​យ​ក​ប្រតិបត្តិ​ក្រុមហ៊ុន Vietjet បានឱ្យដឹងថា​៖ “​យើង​កំពុង​រៀបចំ​យន្តហោះ​របស់​យើង​ទៅជា​ក្រុ​ម​យន្តហោះ និង​ម៉ាស៊ីន​ដែល​ស៊ីប្រេង​ក្នុង​កម្រិត​សមរម្យ និង​មិន​ប៉ះពាល់​បរិស្ថាន​។ ម៉ាស៊ីន​នៅក្រោម​កិច្ចព្រមព្រៀង​ថ្ងៃនេះ​នឹង​ជួយ​យើង​សន្សំសំចៃ​ការប្រើប្រាស់​ប្រេង​រហូតដល់ ១៥% ក៏ដូ​ចជា​ទទួលបាន​សេវាកម្ម​ជួសជុល​ផ្នែក​បច្ចេកទេស ថែទាំ និង​ការបណ្តុះបណ្តាល​នានា​។ នេះ​ជា​​កិត្តិយស​របស់​យើង​ដែល​បាន​សហការ​ជា​ដៃគូ​ជាមួយ GE and CFM International​។ ដោយ​សា​រ​កិច្ចព្រមព្រៀង​នេះ យន្តហោះ​របស់​ក្រុមហ៊ុន  Vietjet នៅពេលនេះ​អាច​រីករាយ​ជាមួយ​បច្ចេក​វិ​ជ្ជា​ជឿនលឿន និង​ថ្មីៗ​ដែល​បាន​ជួយ​បង្កើន​គុណភាព​ហោះហើរ ទំនុកចិត្ត​លើ​ប្រតិបត្តិការ និ​ង​កាត់​បន្ថយថ្លៃ​ចំណាយ​។ យើង​ជឿជាក់​យ៉ាង​មុតមាំ​ថា​កិច្ចព្រមព្រៀង​នេះ​នឹង​ជំរុញ​ការអភិវ​ឌ្ឍ​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពីរ ព្រមទាំង​បង្កើត​ការងារ​ជាច្រើន​លាន​សម្រាប់​ប្រជាជន​ទាំងពីរ​។​”

​លោក Gaël Méheust ជា​ប្រធាន និង​នាយក​ប្រតិ​ប​ត្ត​នៃ CFM International បាន​ថ្លែងថា “​យើ​ង​ពិតជា​ស្ញប់ស្ញែង​យ៉ាងខ្លាំង​ដែល​កិច្ចព្រមព្រៀង​នេះ​បានបង្ហាញ​ទំនុកចិត្ត​យ៉ាងខ្ពស់​ជាមួយ CFM និង​ជាមួយ​សមត្ថភាព​របស់​យើង​ក្នុងការ​ទ្រទ្រង់​ក្រុមហ៊ុន Vietjet ក្នុង​រយៈពេល​វែង​។​”  “​វា​ពិតជា​កិត្តិយស​ណាស់​ដែល​យើង​បាន​ក្លាយជា​ផ្នែក​មួយ​នៃ​ក្រុមការងារ​ដ៏​សង្វាត​ស​ម្រា​ប់​រយៈពេល ៦ ឆ្នាំ​ចុង​ក្រោយនេះ​។ ហើយ​យើង​ពិតជា​មានសំណាង​ដែល​បានដឹងថា​សម្ព័ន្ធភាព​ដ៏​ពិសេស​នេះ​នឹង​បន្តទៅ​ជាច្រើន​ឆ្នាំ​ខាងមុខ​ទៀត​។​”

​ក្នុងឱកាស​នេះ​ផងដែរ ក្រុមហ៊ុន Vietjet និង GECAS តំណាង​ដោយ GE បាន​ចុះហត្ថលេខា​លើ​អនុស្សរណៈ​យោគយល់​ក្នុង​ការផ្តល់​ហិរញ្ញប្បទាន​យន្តហោះ​ដែលមាន​តម្លៃ ១ ពាន់​លាន​ដុល្លារ​។ ដូច្នេះហើយ ក្រុមហ៊ុន GECAS នឹង​ធ្វើការ​ទ្រទ្រង់​ក្រុមហ៊ុន Vietjet លើ​ផ្នែក​ហិរញ្ញវត្ថុ និង​/​ឬ ទិញ និង​រៀប​ចំលក់​កិច្ចព្រមព្រៀង Leaseback សម្រាប់​ជួល​យន្តហោះ ១០ គ្រឿង​ដែល​បញ្ជា​ទិញ​ដោយ​ក្រុមហ៊ុន Vietjet​។​

​ក្រុមហ៊ុន​អាកាសចរណ៍ Vietjet និង​ក្រុមហ៊ុន Honeywell Aviation បាន​យល់ព្រម​ចុះ​កិច្ចព្រមព្រៀង​លើ​ការផ្គត់ផ្គង់​ថាមពល​ជំនួយ និង​សេវា​ថែទាំ​ផ្នែក​បច្ចេកទេស​ដើម្បី​ដំណើរការ​យន្តហោះ​ចំនួន ៩៨ គ្រឿង​។ កិច្ចព្រមព្រៀង​ដែលមាន​តម្លៃ ១៨០ លាន​ដុល្លារ​នេះ​ត្រូវបាន​ធ្វើឡើង​ក្នុង​គោលបំណង​ថែទាំ​យន្តហោះ​របស់​ក្រុមហ៊ុន Vietjet ឱ្យ​សមស្រប​តាម​ស្តង់ដារ​ឈានមុខ​របស់​ពិភពលោក​។​

​អំពី CFM International

​ម៉ាស៊ីន LEAP-1B ជា​ផលិតផល​នៃ CFM International ដែលជា​ក្រុមហ៊ុន​រួមគ្នា​រវាង​ក្រុមហ៊ុន GE និង Safran Aircraft Engines​។ រាល់​ម៉ាស៊ីន​ម៉ាក LEAP ទាំងអស់​គឺ​លក់ដាច់​លឿន​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​អាកាសចរណ៍​ជាមួយ​ការបញ្ជាទិញ​ច្រើនជាង 10,500 គ្រឿងក្នុង​ខែ មេសា ឆ្នាំ 2016​។ សម្រាប់​ព័ត៌មាន​បន្ថែម​អំពី CFM សូម​ទំនាក់​មកកាន់​យើងខ្ញុំ​តាមរយៈ www.cfmaeroengines.com

​អំពី GE Capital Aviation Services (GECAS)

GE Capital Aviation Services (GECAS) ជា​អ្នក​ឈានមុខ​គេ​ក្នុង​ពិភពលោក​ក្នុង​ផ្នែក​ហិរញ្ញវត្ថុ និង​បង់​រំ​លោះ​នៃ​អាកាសចរណ៍​។ ជាមួយនឹង​បទពិសោធន៍​ជាង ៤៥ ឆ្នាំ GECAS បាន​ផ្ដល់នូវ​ប្រភេទ​យ​ន្ត​ហោះ​ដែល​ក្នុងនោះ​រួមមាន​យន្តហោះ​ខ្នាតតូច យន្តហោះ​ខ្នាត​ធំ និង​យន្តហោះ​ហោះហើរ​ទៅតាម​តំបន់ យន្តហោះ​មាន​ម៉ាស៊ីន​ប្រភេទ turboprops   នាវា​ដឹកទំនិញ និង​ឧ​ទ្ទ​ម្ភា​គ​ចក្រ រួម​ជាមួយនឹង​ផលិតផល​រួមទាំង​សេវាកម្ម ហិរញ្ញវត្ថុ​ជាច្រើន​ផ្សេងទៀត រួមមាន​ទាំង ប្រតិបត្តិ​ការបង់​រលោះ ទិញ​/​បង់​រំ​លោះ​ត្រឡប់មកវិញ ផ្តល់​ហិរញ្ញប្បទាន  ទីផ្សារ​មូលធន ការបង់​រំ​លោះ​ម៉ាស៊ីន ការគ្រប់គ្រង​ផ្នែក​នៃ​យន្តហោះ និង​ការប្រឹក្សា​អំពី​អាកាសយានដ្ឋាន​/​ការហោះហើរ​។ GECAS បាន​ប្រតិបត្តិការ ឬ​ផ្ដល់​សេវាកម្ម​នៃ​ជើងហោះហើរ​ចំនួន ១៩៥០ ដោយ​ដឹកជញ្ជូន​អតិថិជន​ចំនួន ២៧០ ប្រទេស​។ សម្រាប់​ព័ត៌មាន​បន្ថែម សូម​ចូលមក​កាន់​វេ​ប​សាយ  www.gecas.com​។​

​អំពី​ក្រុមហ៊ុន​អាកាសចរណ៍ Vietjet

​ត្រូវបាន​បង្កើតឡើង​ក្នុង​ឆ្នាំ ២០០៧ ក្រុមហ៊ុន​អាកាសចរណ៍ Vietjet ចាប់ផ្ដើម​ប្រតិបត្តិការ​ដំបូង​ក្នុង​ខែធ្នូ កាលពី​ឆ្នាំ ២០១១​។ បន្ទាប់ពី​រយៈពេល ៥ ឆ្នាំ ក្រុមហ៊ុន​នេះ​បាន​ដឹកជញ្ជូន​អ្នកដំណើរ​ជាង ៣៥ លាន​នាក់ និង​ទទួល​បានការ​ពានរង្វាន់​ក្នុងស្រុក​ចំនួន ៣២ និង​អន្តរជាតិ​ចំនួន ៩ ដោយ​ក្នុងនោះ​មានដូចជា​ការ​ក្លាយជា​ក្រុមហ៊ុន​មួយ​ក្នុងចំណោម Top 500 Brands នៅ​អាស៊ី កាលពី​ឆ្នាំ ២០១៦  ពានរង្វាន់ “The Best Asian Low Cost Carrier 2015” នៅឯ​ការប្រគល់​ពានរង្វាន់ TTG Travel Awards 2015​។​ល​។ ថ្មីៗ​នេះ ក្រុមហ៊ុន​នេះ​បានបង្ហាញ​យន្តហោះ​ចំនួន ៤៥ រួមមាន​ទាំង​យន្តហោះ​ម៉ូ​ដែល A320 និង A321 និង​ប្រតិបត្តិការ​ជាង 300 ជើង​ក្នុង​មួយថ្ងៃ​។ បច្ចុប្បន្ន​វា​មាន​ប្រតិបត្តិការ 63 ខ្សែ​នៅ​ប្រទេស​វៀតណាម និង​នៅ​ទូទាំង​តំបន់​ទៅកាន់​ទិសដៅ​អន្ដរជាតិ​ដូចជា​ហុងកុង ថៃ សិង្ហ​បុរី កូរ៉េខាងត្បូង តៃវ៉ាន់ ម៉ាឡេស៊ី ប្រទេស​កម្ពុជា ប្រទេស​ចិន និង​មី​យ៉ាន់​ម៉ា​។ សម្រាប់​ព័ត៌មាន​បន្ថែម​សូម​ចូលទៅ​កាន់ www.vietjetair.com

​សម្រាប់​ព័ត៌មាន​បន្ថែម​សូម​ទាក់ទង​មក​៖
​លោក Tung Nguyen
​សារ​អេឡិចត្រូនិក​៖ [email protected]
​លេខ​ទូរ​សព្ទ​ទំនាក់ទំនង​៖ +84 93 26 29 858

​ទំនាក់ទំនង​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​៖
​លោក Tung Nguyen
​សារ​អេឡិចត្រូនិក​៖ [email protected]

adverise with khmeread

អ្នកនឹងចូលចិត្ត