adverise with khmeread 233580

​បែកធ្លាយ Manchester United បាន​បង្កើត​កំណត់ត្រា​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល​មួយ​ផ្សេងទៀត​ដោយ​ហ៊ាន​ឲ្យ​ថ្លៃ Neymar ១៤៥​លាន​ផោន​

ក្រុម​បិសាច​ក្រហម Manchester United ត្រូវបាន​គេ​អះអាងថា​ហ៊ាន​បោះ​ទន់​ដ៏​សម្បើម​ចំនួន ១៤៥​លាន​ផោន​សម្រាប់​ទាក់ទាញ​តារាបាល់ទាត់​របស់​ក្រុម Barcelona កីឡាករ Neymar នាទី​ផ្សារ​ដោះដូរ​កីឡាករ​រដូវក្តៅ​មុន​ដោយ​ឪពុក​បង្កើត​កីឡាករ​រូបនេះ​បាន​បង្ហើប​ប្រាប់​អ្នកសារព័ត៌មាន​។

​ឪពុក Neymar បាន​លាតត្រដាង​នៅក្នុង​តុលាការ​ក្នុង​សប្តាហ៍​នេះ​ថា វា​ពិត​ជាមាន​បុគ្គល​ម្នាក់​ដែល​បញ្ជាក់​រឿងនេះ​យ៉ាងច្បាស់​ថា ពួកគេ​នឹង​ជួបចរចា​នូវ​តម្លៃ​យ៉ាង​ធំ​សម្បើម​របស់​កូនប្រុស​របស់គាត់​មែន​។

​នាពេល​បច្ចុប្បន្ន​ឪពុក​កំពូល​កីឡាករ​ឆ្នើម​ទី​បី​របស់​ពិភពលោក​រូបនេះ បានដាក់​ឈ្មោះ​ឱ្យ​បិសាច​ក្រហម​ថា​ជា​ក្លឹប​ដែល​ហ៊ាន​ចំណាយ​ធំ​បំផុត​ដើម្បី​ចែចង់​កូនប្រុស​របស់គាត់​៕​

adverise with khmeread
ប្រភព៖ ដេលីមែល

មតិយោបល់