​ស្ពាន​អាកាស​នៅ​ចិន ជិះ​ឆ្លងកាត់​មិន​ស្រួល ក្រញាញ់​ខួរ​!

    ​ខាងក្រោម​នេះ​គឺជា​រូបភាព​ដ៏​អស្ចារ្យ​នៃ​ផ្លូវ​ក្នុង​ទីក្រុង​ឆុង​ឈី​ង ប្រទេស​ចិន ដែលមាន ៥ ស្រទាប់ ផ្លូវ​កាច់​ចុះឡើង​ចំនួន ២០ និង​ទិសដៅ​ផ្សេងគ្នា​ចំនួន ៨​។​

​    ​យោងតាម People's Daily Online បានឱ្យដឹងថា ស្ពាន​ថ្មី​នេះ​បានធ្វើឱ្យ​អ្នកប្រើប្រាស់​បណ្ដាញ​សង្គម​នៅ​ប្រទេស​ចិន​ភ័ន្តច្រឡំ​វិលក្បុង និង​ខ្លះទៀត​ព្រួយបារម្ភ​វង្វេងផ្លូវ​នៅលើ​ស្ពាន​ដ៏​ស្មុគស្មាញ​របស់​ទីក្រុង​នេះ​។​

​    ​ការសាងសង់​ស្ពាន​នេះ​បានចាប់ផ្ដើម​ក្នុង​ឆ្នាំ ២០០៩ ជាមួយ​គម្រោង​បានបញ្ចប់​នៅ​ថ្ងៃទី ៣១ ខែឧសភា​។​

​    ​មន្ត្រី​ម្នាក់​ដែល​ទទួលបន្ទុក​គម្រោង​នេះ​បាន​ប្រាប់​អ្នកកាសែត​ថា អ្នកប្រើប្រាស់​ផ្លូវ​អាច​ស្វែងរក​ទិសដៅ​របស់​ពួកគេ​យ៉ាង​ងាយស្រួល​ជាមួយ​ស្លាក​សញ្ញា​ណែនាំ​ផ្លូវ​។ មន្ត្រី​រូបនេះ​បាន​និយាយថា "​បើទោះជា​អ្នកជិះ​ខុសផ្លូវ អ្នក​អាច​ជិះ​វិលជុំ​មួយ​គីឡូម៉ែត្រ​ឬ​ប្រាំ​ទៅ​ប្រាំមួយរយ​ម៉ែត្រ​មុននឹង​ឃើញ​ជម្រើស​ផ្លូវត្រូវ​"​។​

​    ​បើទោះជា​ស្ពា​នេះ​ត្រូវបាន​សាងសង់​រួចរាល់​ក្ដី គេ​នឹង​សម្ពោធ​ស្ពាន​នេះ​នៅ​ដើមឆ្នាំ​ក្រោយ​។ ក្រុម​អ្នក​សាងសង់​កំពុង​រង់ចាំ​បញ្ចប់​ការសាងសង់​ផ្លូវ​ព្រលានយន្តហោះ​៕

ប្រភព៖ បរទេស

adverise with khmeread