adverise with khmeread 2. gong li

នាង កុង លី អាយុ ៥០ ឆ្នាំ​ងាក​ពី​សម្តែង​តួ​ស្លូត​មក​តួ​កាច​លើកដំបូង​ក្នុង​រឿង​ស៊ុន​អ៊ូ​ខុង​វគ្គ​ពីរ​

​    ​តារា​សម្តែង​ចិន នាង កុង លី (Gong Li) កម្រ​នឹង​ដើរតួ​ចិត្តអាក្រក់​ដែល​ត្រៀមខ្លួន​ប្រយុទ្ធ​គ្រប់ពេល ណាស់​។  

​    ​ជាក់ស្តែង ក្នុង​អាជីព​សម្តែង​ជិត ៣០ ឆ្នាំ​របស់​នាង នាង​តែង​ល្បី​ខាង​ដើរតួ​ក្នុង​រឿង​ភាគ​សោកសៅ​ដូចជា រឿង Red Sorghum (១៩៨៧), រឿង Raise The Red Lantern (១៩៩១), រឿង Farewell My Concubine (១៩៩៣), រឿង Breaking The Silence (២០០០) និង​រឿង Memoirs Of A Geisha (២០០៥)​។​

​    ​ថ្មីៗ​បំផុត​នេះ​ក្នុង​រឿង​ភាគ Coming Home (២០១៤) នាង​បាន​ដើរតួ​ជា​ភរិយា​រង​ទារុណកម្ម​មួយរូប អំឡុង​ប​ដិ​វដ្ត​វប្បធម៌​ចិន ហើយ​បានចាប់ផ្តើម​បាត់បង់​ការចងចាំ​បន្ទាប់ពី​គេ​បំបែក​ចេញពី​ស្វាមី​។ 

​    ​ប៉ុន្តែ​ក្នុង​ភាពយន្ត​ថ្មី​បែប​ស្រមើស្រមៃ​របស់​ហុងកុង​សហការ​ជាមួយ​ចិន រឿង The Monkey King 2 ដែល​នឹង​បញ្ចាំង​នៅ​សិង្ហ​បុរី​នៅ​ថ្ងៃទី ៦ ខែកុម្ភៈ​ស្អែក​នេះ នាង​បាន​ប្តូរ​មួយ​ទំហឹង​ចេញពី​តួ​ស្លូត​មក​តួ​កាច​ចេះ​ប្រយុទ្ធ​តាមរយៈ​ការសម្តែង​ជា​តួ​បិសាច Baigujing ដែល​គេ​ស្គាល់​ផងដែរ​ថា បិសាច​ឆ្អឹង​ស​។ 

​    ​ក្នុង​ភាពយន្ត​នេះ​នាង​ដើរតួ​ជា​អ្នក​ពង្វក់ស្មារតី​សង្ឃ​ថាំង​ចេង (​សម្តែង​ដោយ​លោក ហ្វេ​ង សៅ​ហ្វេ​ង​) ពេល​ដា​ច់ស​ង្វែ​ក​ពី​កូនសិស្ស ស៊ុន អ៊ូ​ខុង (​សម្តែង​ដោយ អា​រ៉ុ​ន ក្វុ​ក​)​។ 

​    ​វា​ជា​ភាពយន្ត​ដែល​ទាមទារ​កាយសម្បទា​ខ្លាំង​បំផុត​មកទល់ពេលនេះ ហើយ​វា​ជា​ភាពយន្ត​វាយតប់​ដំបូងបង្អស់​របស់​នាង ខណៈដែល​សព្វថ្ងៃ​នាង​មាន​អាយុ ៥០ ឆ្នាំ​ទៅហើយនោះ​។ 

​    ​នាង​បាន​រម្លឹក​អំពី​ការសម្តែង​ដ៏​ស្វាហាប់ និង​ឈុត​ឆាក​វាយតប់​ជាច្រើន រួមទាំង​ឈុត​វ៉ៃ​គ្នា​ជាមួយ​តួ​ហុងកុង ដែល​សម្តែង​ជា​ស៊ុន អ៊ូ​ខុង​ផងដែរ​។ 

​    ​នាង​កុង លី​បាន​ប្រាប់​អ្នកយកព័ត៌មាន​នៅ​សណ្ឋាគារ The Royal Garden Hotel ក្នុង​ទីក្រុង​ហុងកុង​កាលពី​ថ្ងៃ​អង្គារ ថា "​ខ្ញុំ​គិតថា​តួ Baigujing ខុសគ្នា​ដាច់​ពី​តួ Wanyu (​តួ​របស់ខ្ញុំ​នៅក្នុង​រឿង​ភាគ Coming Home)​។ ខ្ញុំ​គិតថា វា​ជា​ឱកាសល្អ​មួយ​ក្នុងការ​បង្ហាញ​ជំនាញ​វាយ​ប​តប់​ខុសគ្នា​មួយ និង​ឈានទៅ​ចំណុចកំពូល​ថ្មី​មួយ​ក្នុង​អាជីព​របស់ខ្ញុំ​"​។ 

​    ​នាង​ក៏មាន​ទឹកចិត្ត​ខ្លាំង​ផងដែរ​ពេល​បានក្លាយ​ជា​តួ​បិសាច ដែល​ធ្វើ​សកម្មភាព​អស្ចារ្យ​និង​គ្រោះថ្នាក់ ដោយ​ជួនកាល​មាន​ឈុត​សម្តែង​ហោះហើរ​ស្មើ​អគារ​កម្ពស់ ៤ ជាន់ ដោយ​គ្មាន​តួ​ជំនួស​ទៀតផង​។ 

​    ​ក្នុង​ទឹកមុខ​ញញឹម នាង​បាន​និយាយថា "​ខ្ញុំ​ពិតជា​ពេញចិត្ត​សម្តែង​ជា​តួ​បិសាច​នេះ​ណាស់​។ នៅពេល​អ្នក​ពាក់​ឈុត​មួយ​នេះ រួច​លេច​រូបរាង​ជា​តួអង្គ​បិសាច អ្នក​ច្បាស់​ជាមាន​អារម្មណ៍​ថា នាង​មិនចេះ​ខ្លាច​អ្វី​ទាំងអស់​។ តើ​ភាព​អស្ចារ្យ​បំផុត​ចំពោះ​នាង​គឺជា​អ្វី​? នោះ​គឺ នាង​ចេះ​ហោះ​! ដូច្នេះ​ខ្ញុំ​ពិតជា​រីករាយ​នឹង​ដើរតួ​មួយ​នេះ​ណាស់​។ ហោះ​កាន់តែ​ខ្ពស់ កាន់តែ​ប្រសើរ​"​។ 

​    ​ការលះបង់​របស់​នាង​កុង​លី​ចំពោះ​ការងារ​ដ៏​លំបាក​នៅ​កន្លែង​សម្តែង​បានធ្វើឱ្យ​នាង​ទទួលបាន​ការកោតសរសើ​រ​យ៉ាងខ្លាំង ពី​តារា​នានា​ដែល​សម្តែង​នៅក្នុង​រឿង The Monkey King 2​។

 

​    ​តួ​ចិន លោក ហ្វេ​ង បាន​និយាយថា "​នាង​ពិតជា​មានការ​លះបង់​ខ្ពស់​ណាស់​។ មាន​ពេល​មួយ​នាង​បាន​សម្តែង​រហូតដល់​ទៅ ២៦ ម៉ោង​ជាប់​គ្នា​ដោយ​មិនបាន​សម្រាក​បន្តិច​ណា​ឡើយ​។ នាង​ក៏​សឹងតែ​នឹង​ស្លុង​ចំពោះ​ការ​ដើរតួ​របស់​នាង​ផងដែរ​"​។ 

​    ​ប៉ុន្តែ​ក្រៅ​ឆាក​សម្តែង នាង​កុង​បានប្រែក្លាយ​មកជា​បងស្រី​ដ៏​ផ្អែមល្ហែម​ចំពោះ​សមាជិក​សម្តែង​ប្រុសៗ​ដែលជា​ប្អូន ដោយ​នាង​បាន​ធ្វើជា​ស៊ុប និង​សរសេរ​សៀវភៅ​កត់ត្រា​លើកទឹកចិត្ត​ដល់​តួ​ហុងកុង លោក ហ៊ីម ឡ ដែល​ដើរតួ Sand Monk នៅ​ថ្ងៃ​ថត​ចុងក្រោយ​ផងដែរ​៕

 

adverise with khmeread
ប្រភព៖ អេស៊ាវ័ន

មតិយោបល់