adverise with khmeread 1

ក្រុម​កាំភ្លើង​ធំ​ត្រៀម​ឆ្មក់​ឱកាស​ប្រមាញ់​តារា​ឆ្នើម​ប្រចាំ​ក្លឹប​ហង្ស​ក្រហម

ក្រុម​កាំភ្លើង​ធំ Arsenal ត្រៀមខ្លួន​រួចរាល់​ដើម្បី​ប្រមាញ់​តារាបាល់ទាត់​ឆ្នើម​ប្រចាំ​ក្លឹប​ហង្ស​ក្រហម Liverpool កីឡាករ Daniel Sturridge ក្រោយពី​កីឡាករ​រូបនេះ​បានប្រកាសថា​ខ្លួន​នឹង​ចាក​ចេញពី​ក្លឹប​នា​ចុងបញ្ចប់​រដូវ​កាល​នេះ​។​

​ខ្សែប្រយុទ្ធ​សញ្ជាតិ​អង់គ្លេស​រូបនេះ​បានបញ្ជាក់​ពី​បំណង​របស់ខ្លួន​ចង់​ចាក​ចេញពី​ទឹកដី Anfield បន្ទាប់ពី​គាត់​បានបង្ហាញ​អាកប្បកិរិយា​មិន​ពេញចិត្ត​ជាមួយ​ក្លឹប ក្រោយ​មានការ​ចោទសួរ​ពី​បញ្ហា​កាយសម្បទា​របស់គាត់​ពី​សំណាក់​អ្នកចាត់ការ​ទូទៅ​លោក Jurgen Klopp ផងដែរ​។​

​ស្របពេល​ជាមួយគ្នានេះដែរ​សារព័ត៌មាន​អង់គ្លេស Daily Mail ក៏បាន​ចុះផ្សាយ​ថា​ក្រុម Arsenal ជា​អ្នក​នាំមុខគេ​ដើម្បី​ប្រជែង​ទិញ​ខ្សែប្រយុទ្ធ​ដ៏​គ្រោះថ្នាក់​ម្នាក់នេះ​ផងដែរ​។​

​គួរបញ្ជាក​ផងដែរ​ថា លោក Arsene Wenger ក៏​ធ្លាប់បាន​ព្យាយាម​តាម​ទិញ​កីឡាករ​រូបនេះ​ផងដែរ​កាលពី​ឆ្នាំ ២០១៣ គឺ​មុន​ពេលដែល Sturridge ផ្ទេរ​ចេញពី​ក្រុម​តោ​ខៀវ Chelsea ទៅកាន់​ក្រុម Liverpool ដែល​បាន​បន្សល់ទុក​ឲ្យ​អ្នកចាត់ការ​ទូទៅ​ក្រុម​កាំភ្លើង​ធំ​អង្គុយ​រង់ចាំ​ឱកាស​ទាំង​សោកស្តាយ​តែប៉ុណ្ណោះ​។​

​មិន​ត្រឹមតែ​ក្រុម Arsenal តែមួយ​ទេ​ដែល​កំពុង​រង់ចាំ​ឱកាស​ដ៏​ល្អ​មួយ​នេះ សូម្បីតែ​ក្រុម Manchester United និង Tottenham ក៏បាន​ព្យា​ទាក់ទង​ជាមួយ​កីឡាករ​រូបនេះ​ផងដែរ​៕​

adverise with khmeread
ប្រភព៖ មេត្រូ

មតិយោបល់